រូបភាពជុំវិញពិភពលោក ០៦ ធ្នូ ២០១៦
កងកម្លាំងរបស់អ៊ីរ៉ាក់បាញ់ដាក់មូលដ្ឋានយោធារដ្ឋឥស្លាមនៅក្នុងក្រុង Mosul ពីភូមិ Adhbah។
ស្រ្តីលីបង់១២នាក់ស្លៀកពាក់ជាកូនក្រមុំនៅក្នុងឈុតពណ៌ស ដែលមានឈាមក្លែងក្លាយ និងក្រណាត់រុំដៃ ដើម្បីតវ៉ានឹងច្បាប់ដែលអនុញ្ញាតឲ្យជនល្មើសប្រព្រឹត្តបទល្មើសរំលោភរួចផុតពីការកាត់ទោសប្រសិនពួកគេរៀបការជាមួយនឹងជនរងគ្រោះ នៅពីមុនអគាររដ្ឋាភិបាលនៅក្នុងក្រុងបេរូត ប្រទេសលីបង់។
យុទ្ធជនតាលីបង់ ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាហ្វហ្គានីស្ថាន ទៅដល់កន្លែងមួយដើម្បីបង្ហាញខ្លួនដល់សារព័ត៌មាន នៅក្នុងក្រុង Jalalabad។
អ្នកគាំទ្ររបស់លោកស្រី Jayaram Jayalalithaa ដែលជាអតីតតារាសម្តែង និងអ្នកនយោបាយដ៏ល្បីរបស់ឥណ្ឌាលើកដៃរបស់ពួកគេ នៅពេលពួកគេមើលការដង្ហែសាកសពរបស់លោកស្រីក្នុងក្រុង Chennai។ លោកស្រី Jayalalithaa ដែលជាអភិបាលរដ្ឋ Tamil Nadu បានស្លាប់នាពេលរាត្រីដោយសារជំងឺគាំងបេះដូង។
យុវជនដែលពាក់ស្រោមមុខគប់គ្រាប់បែកសាំងទៅលើប៉ូលិសកុបកម្ម ក្នុងពេលប៉ះទង្គិចគ្នាមួយនៅក្នុងក្រុងអាថែន ប្រទេសក្រិក។ កុបកម្មនេះផ្ទុះឡើងនៅចំកណ្តាលក្រុងអាថែន បន្ទាប់ពីយុវជនរាប់សិបបានដើរក្បួនសន្តិភាពដើម្បីរឹឭកដល់ការដែលប៉ូលិសសម្លាប់យុវជនម្នាក់កាលពី៨ឆ្នាំមុន។
ក្មេងម្នាក់ដើរទៅកាន់កៅអីសិប្បនិម្មិតមួយដែលធ្វើពីស្លឹកឈើដោយនិស្សិតមហាវិទ្យាល័យ ដើម្បីទាញចំណាប់អារម្មណ៍របស់មនុស្សទៅលើបរិស្ថាន នៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។
អតីតយុទ្ធជន និងសកម្មជនដើរក្បួននៅខាងក្រៅជំរំ Oceti Sakowin ក្នុងពេលធ្លាក់ព្រិលមួយ ខណៈពេលដែលក្រុមអ្នកការពារទឹក បន្តធ្វើបាតុកម្មប្រឆាំងនឹងផែនការអនុម័តគម្រោងដល់បំពង់ទុយោ Dakota Access នៅជាប់នឹងកន្លែងអភិរក្ស Standing Rock Indian Reservation ក្នុងរដ្ឋ North Dakota សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦។
បុរសៗហាត់ប្រាណនៅចន្លោះដើមឈើនៅពេលព្រឹកនារដូវរងាមួយនៅជាយក្រុង Srinagar ប្រទេសឥណ្ឌា។
ស្រ្តីម្នាក់កាន់ទៀនក្នុងពេលកំដរជនរងគ្រោះនៃអគ្គិភ័យលើឃ្លាំងមួយក្នុងក្រុង Oakland រដ្ឋ California កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦។
មនុស្សម្នាមើលរូបសំណាករបស់លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនៅទីលានមួយក្នុងក្រុង Tel Aviv។ សិល្បករ Itay Zalait ជនជាតិអ៊ីស្រាអេលបានដាក់រូបសំណាកកម្ពស់៤.៥ម៉ែត្រដើម្បីធ្វើតេស្តពីសេរីភាពបញ្ចេញមតិ។ សាលាក្រុងនិយាយថា រូបសំណាកនេះត្រូវបានដាក់ដោយគ្មានការអនុញ្ញាត ហើយបានបញ្ជាឲ្យរុះរើចេញវិញ។
កីឡាករ Pat Cummins របស់អូស្រ្តាលីឈរនៅលើខ្សែបន្ទាត់ព្រំខណ្ឌនៃទីលានប្រកួត ក្នុងពេលប្រកួតលើកទី២ នៃការប្រកួត One Day International Cricket រវាងអូស្រា្តលី និងនូវែលសេឡង់ ក្នុងក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី។