រូបភាពជុំវិញពិភពលោក ០៥ ធ្នូ ២០១៩
ស្ត្រីម្នាក់កាន់រូបថតប្រធានាធិបតីបារាំង Emmanuel Macron ដែលគេគូជារូបរាជវង្សដោយមានសញ្ញានៅខាងលើសរសេរថា «១៤ ឧសភា ២០១៧ ស្តារឡើងវិញនូវរបបរាជានិយម»។ ស្ត្រីរូបនេះចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការរុះរើប្រាក់សោធនិវត្តន៍ នៅទីក្រុងប៉ារីស។
Le Phuong Thao ជនជាតិវៀតណាម មើលទៅកាន់គោលដៅក្នុងពេលប្រកួតបាញ់ព្រួញនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅទីក្រុង Clarke ប្រទេសហ្វីលីពីន។
ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានមកដល់វិមានរដ្ឋសភាដើម្បីថ្លែងអំពីការប្ដឹងទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ជនជាតិអាហ្វហ្គានីស្ថានចូលរួមពិធីអុជភ្លើងទៀននៅទីក្រុងការប៊ុលដើម្បីជាការចងចាំដល់លោក Tetsu Nakamura អ្នករូបវិទ្យាជនជាតិជប៉ុនដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅទីក្រុង Jalalabad។
ក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់សម្លឹងដាក់គ្នានៅឯជំរំដែលជន់លិចមួយរបស់ជនភៀសខ្លួនស៊ីរី នៅជិតភូមិ Killi នៅខាងជើងនៃខេត្ត Idlib ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស។
ក្រុមកម្មករកំពុងដំឡើងខ្សែភ្លើងនៅមាត់ទន្លេ Ganges ជាការត្រៀមសម្រាប់ពិធីសាសនាមួយនៃសាសនាហិណ្ឌូ សម្រាប់ព្រះអាទិទេព Magh Mela ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។
បុរសម្នាក់កំពុងផឹក Frucola នៅពេលសមត្ថកិច្ចម្នាក់ដេញក្រុមបាតុករក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសឈីលី ក្នុងទីក្រុងសាន់ត្យាហ្គោ។
កីឡាការនីឥណ្ឌូនេស៊ីកំពុងអប់អរពេលបានមួយពិន្ទុក្នុងការប្រកួតជាមួយវៀតណាម ក្នុងវិញ្ញាសារបាល់ទះស្ត្រី ជុំទី១ នៅក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម ក្នុងទីក្រុង Pasig ប្រទេសហ្វីលីពីន។
លោក Amjad Yaghi អ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីន និងម្ដាយរបស់លោកឈ្មោះ Nevine Zouheir បានជួបជុំគ្នាឡើងវិញ បន្ទាប់ពីបែកគ្នាអស់រយៈពេល២០ឆ្នាំ នៅទីក្រុង Banha ប្រទេសអេហ្ស៊ីប។
កម្រិតទឹកទាបបន្ទាប់ពីមានគ្រោះរាំងស្ងួតរយៈពេលវែងនៅទឹកជ្រោះ Victoria ប្រទេសស៊ីមបាវ៉េ។
បុគ្គលិកនៃក្រុមហ៊ុនកែសម្ផស្ស Kao របស់ជប៉ុនបកប្រដាប់បិទមុខស្ដើងហើយថ្លា បន្ទាប់ពីបានប្រើនៅលើមុខរបស់នាង ក្នុងពេលបង្ហាញអំពីផលិតផលនៅទីក្រុងតូក្យូ។ ក្រុមហ៊ុននេះបានចាប់ផ្ដើមបង្ហាញអ្វីដែលខ្លួនហៅថា «ស្បែកមុខបាញ់ថ្នាំ» លើកដំបូងនៅលើពិភពលោក ដោយប្រើប្រាសរសៃដែលមានទំហំត្រឹមតែ១ភាគ១០០នៃសក់មនុស្សដើម្បីបង្កើតជាស្រទាប់សម្រាប់បិទលើផ្ទៃមុខ។
បុរសម្នាក់កំពុងដើរនៅលើផ្លូវនៅកោះ Reichenau នៅជិតក្រុង Constance ប្រទេសអាល្លឺម៉ង់។