រូបភាពជុំវិញពិភពលោក ០៥ ធ្នូ ២០១៦
ប្រជាជនប្រមូលផ្តុំគ្នានៅលើស្ពាន Bhumibol Bridge ពីលើទន្លេចៅប្រះយ៉ាក្នុងក្រុងបាងកក ប្រទេសថៃ ដើម្បីប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មអតីតព្រះមហាក្សត្រព្រះបាទ Bhumibol Adulyadej។
ស្រ្តីម្នាក់មកមើលស្រះអំបិល Khour ក្នុងតំបន់វាលខ្សាច់ Mesr ចម្ងាយប្រមាណ ៣០៥ ម៉ាយ (៥០០ គីឡូម៉ែត្រ) ភាគអាគ្នេយ៍រដ្ឋធានីតេរ៉ង់ ប្រទេសអ៊ីរ៉ង់។
ផ្ទាំងបដាប្រឆាំងការធ្វើប្រជាមតិបង្ហាញនូវមុខរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi នៅក្រុងរ៉ូម ប្រទេសអ៊ីតាលី មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រជាមតិ។ អ្នកបោះឆ្នោតបដិសេធសំណើរកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់លោកនាយករដ្ឋមន្រ្តី ដែលនេះបានធ្វើឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួននៅអឺរ៉ុបធ្លាប់ចូលក្នុងភាពស្រពិចស្រពិលផ្នែកនយោបាយ និងសេដ្ឋកិច្ច។
យុទ្ធជនក្រុមប្រឆាំងម្នាក់ពីកងពល Sham ដើរដោយមានកាន់អាវុធប្រឆាំងរថក្រោះនៅក្នុងត្រង់សេមួយនៅជួរមុខ អំឡុងពេលមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរីក្នុងភូមិ Teir Maalah ក្នុងខេត្ត Homs។
មនុស្សម្នាគយគន់អព្ទក្រាស់ឃ្មឹកដែលអណ្តែតពីលើបឹង Lake Geneva ក្នុងក្រុង Riex ជិតក្រុង Lausanne ភាគខាងលិចប្រទេសស្វីស។
អ្នកជ្រមុជទឹកម្នាក់ស្លៀកពាក់ជាតាណូអែល ហើយហែលជាមួយនឹងត្រីក្នុងសួនត្រី Sunshine Aquarium នៅក្រុងតូក្យូ ប្រទេសជប៉ុន។
ជនជាតិដើមអាមេរិកាំងវ័យក្មេងម្នាក់អង្គុយលើខ្នងសេះ ហើយមើលទាហានជើងចាស់ត្រដាងទង់ជាតិជិតជំរុំ Oceti Sakowin ខណៈដែល «ក្រុមអ្នកការពារទឹក» បន្តធ្វើបាតុកម្មប្រឆាំងនឹងគម្រោងដំណើរការការបូមប្រេងរបស់ក្រុមហ៊ុន Dakota Access ជិតតំបន់អភិរក្សថ្មសិលាជនជាតិដើមឥណ្ឌា Standing Rock Indian Reservation ជិតក្រុង Cannon Ball រដ្ឋ North Dakota កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦។
បុរសម្នាក់ដើរដោយមានរូបឆ្លុះពីអាងបាញ់ទឹក ស្របពេលខ្លួនដើរកាត់ទោងវិល Ferris Wheel អំឡុងពេលពិព័រណ៍ភ្លើងពណ៌ប្រចាំរដូវឈប់សម្រាកថ្ងៃបុណ្យណូអែល ក្នុងក្រុង Nice ប្រទេសបារាំង។
ក្រុមអ្នកពន្លត់អគ្គីភ័យចូលមើលក្នុងឃ្លាំងមួយ បន្ទាប់ពីមានអគ្គីភ័យដ៏ប្រល័យមួយនៅសង្កាត់ Fruitvale ក្រុង Oakland រដ្ឋ California កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦។
កម្មករសំណង់ម្នាក់ធ្វើការតុបតែងលម្អសម្រាប់ថ្ងៃបុណ្យណូអែលក៏ដូចជារដូវកាលឈប់សម្រាកក្នុងក្រុងកូឡុំបូ ប្រទេសស្រីលង្កា។