រូបភាព​ជុំវិញ​ពិភពលោក ០៤ ធ្នូ ២០១៧

សមាជិក​ម៉ារីន​ឥណ្ឌា​ម្នាក់​ចូលរួម​ក្នុង​ការ​សមយុទ្ធ​យោធា​មួយ​ក្នុង​ការ​ប្រារព្ធ​ទិវា Navy Day នៅ​ក្នុង​ក្រុង Mumbai។

ជម្រាល​ភ្នំ Saana ត្រូវ​បាន​គេ​បំពាក់​ភ្លើង​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង Luminous Finland ១០០។ នេះ​ជា​ព្រឹត្តិការណ៍​សិល្បៈ​ពន្លឺ​ដែល​ធ្វើ​ឡើង​ដើម្បី​សាទរ​ដល់​ខួប១០០​ឆ្នាំ​នៃ​ឯករាជ្យ​របស់​ហ្វាំងឡង់ នៅ​ក្នុង​ក្រុង Kilpisjarvi ប្រទេស​ហ្វាំងឡង់។

បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ប្រមូល​ផ្តុំ​ជុំ​វិញ​របាំង​ ក្នុង​ពេល​បាតុកម្ម​មួយ​ពេល​ដែល​រដ្ឋាភិបាល​ដាក់​បំរាម​គោចរណ៍​ពី​ព្រលឹម​ដល់​ព្រលប់​មួយ​នៅ​ក្នុង​ក្រុង Tegucigalpa ប្រទេស​ហុងឌូរ៉ាស (Honduras) កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។ មេដឹកនាំ​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដើរក្បួន​ដ៏​ធំ​មួយ​ប្រឆាំង​នឹង​ការ​បន្លឹ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ និង​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ម្តង​ទៀត​ បន្ទាប់​ពី​ប្រទេស​នេះ​មាន​បាតុកម្ម​ដ៏​ប្រល័យ​ទាក់ទង​នឹង​ការ​ផ្អាក​រាប់​សន្លឹក​ឆ្នោត។

លោក Alexander Yaroshenko ដែល​ជា​សមាជិក​នៃ​ក្លឹប​ហែល​ទឹក​ក្នុង​រដូវ​រងា Cryophile យក​ព្រិល​រុំ​ខ្លួន បន្ទាប់​ពី​ហែល​ទឹក​នៅ​ក្នុង​ទន្លេ Yenisei នៅ​ក្នុង​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។

មនុស្ស​ម្នា​ចូលរួម​នៅ​ក្នុង​ការ​ដើរក្បួន​ប្រចាំ​ឆ្នាំ ដើម្បី​សាទរ​ដល់​ខួប​ថ្ងៃ​ប្រសូត្រ​របស់​សាវ័ក Muhammad នៅ​ក្នុង​ក្រុង Sale ប្រទេស​មារ៉ុក។

មនុស្ស​ម្នា​កាន់​រូបថត​របស់​លោក Fidel Castro អតីត​មេដឹកនាំ​គុយបា​ក្នុង​ការ​ដើរ​ក្បួន​មួយ​ដើម្បី​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​ ចាប់​តាំង​ពី​ពេល​លោក Castro ត្រូវ​បាន​គេ​បញ្ចុះ​ នៅ​ក្នុង​ក្រុង Santiago។

អ្នក​ទេសចរណ៍​ដើរ​នៅ​ក្នុង​ព្រះ​វិហារ Sheikh Zayed Grand នៅ​ក្នុង​ក្រុង Abu Dhabi នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

ស្ត្រី​ម្នាក់​រុញ​រទេះ​មួយ​កាត់​ព្រិល​នៅ​ក្នុង​ក្រុង Yantai ខេត្ត Shandong ប្រទេស​ចិន។

មនុស្ស​ម្នា​ចូលរួម​ក្នុង​វគ្គ​ទី៥​នៃ​ការ​រត់​ម៉ារ៉ាតុន Marathon des Sables Peru ពី​តំបន់ Barloveto ដល់​តំបន់ Mendieta កាលពី​ថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០១៧។

អ្នក​លោត​ឆ័ត្រ​យោង​ម្នាក់​ហ្វឹកហាត់​ចុះ​ចត​នៅ​លើ​ព្រិល នៅ​ក្បែរ​ក្រុង Semsales ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។