រូបភាពជុំវិញពិភពលោក ០៤ ធ្នូ ២០១៦
ឆព្វណ្ណរង្សីត្រូវបានគេប្រទះឃើញនៅជុំវិញព្រះអាទិត្យនៅក្បែរសហគមន៍ Nahsholim ក្នុងប្រទេសអ៊ីស្រាអែល។
លោកប្រធានាធិបតីគុយបា Raul Castro គោរពផ្នូររបស់បងប្រុសលោកគឺលោក Fidel Castro នៅកន្លែងបញ្ចុះសព Santa ក្នុងក្រុង Santiago។ លោក Raul Castro បានបញ្ចុះធាតុរបស់បងប្រុសលោកនៅក្នុងផ្នូរមួយដែលមានសរសេរតែឈ្មោះថា «Fidel»។
មនុស្សម្នាដើរក្បួនទៅកាន់វិមាន Presidential Blue House ក្នុងពេលបាតុកម្មមួយទាមទារឲ្យលោកស្រីប្រធានាធិបតី Park Geun-hye របស់កូរ៉េខាងត្បូងចុះចេញពីតំណែង ក្នុងក្រុងសេអ៊ូល កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។
កីឡាករ Noriaki Kasai របស់ជប៉ុនលោតនៅពីមុខព្រះច័ន្ទ ក្នុងពេលប្រកួតវិញ្ញាសាទោលនៃការប្រកួត FIS Ski Jumping World Cup នៅក្នុងក្រុង Klingenthal ប្រទេសអាល្លឺម៉ង់។
កីឡាករ Jose Ernesto Sosa របស់ក្រុម AC Milan ដណ្តើមបាល់ជាមួយនឹងកីឡាករ Leonardo Capezzi របស់ក្រុម Crotone ក្នុងពេលប្រកួតបាល់ទាត់ Serie A របស់អ៊ីតាលី នៅស្តាត San Siro ក្នុងក្រុង Milan ប្រទេសអ៊ីតាលី។
លោក Saint Nicholas ឈរថតរូបជាមួយនិស្សិតក្នុងពេលដើរក្បួនក្នុងក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។
មនុស្សម្នាដែលចូលរួមនៅក្នុងការប្រកួតចែវទូក Nautic SUP Paris Crossing លើកទី៧ ឈរដើម្បីប្រកួតនៅលើទន្លេ Seine ក្រុងប៉ារីស ប្រទេសបារាំង។
មនុស្សម្នាប្រមូលផ្តុំគ្នានៅក្រោមដើមណូអែល ដើម្បីប្រារព្ធការចាប់ផ្តើមនៃពិធីបុណ្យណូអែលនៅក្នុងក្រុង Zgharta ភាគខាងជើងនៃប្រទេសលីបង់ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។
មនុស្សម្នាដែលពាក់សម្លៀកបំពាក់ Santa Claus ប្រមូលផ្តុំគ្នាដើម្បីចូលរួមក្នុងពីធី Athens Santa Run សម្រាប់ឆ្នាំ២០១៦ នៅក្នុងក្រុងអាថែន ប្រទេសក្រិក។
មនុស្សម្នារីករាយជាមួយនឹងឧទ្យាន Christmas Lunapark ក្នុងក្រុង Nicosia នៅលើកោះស៊ីប កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។
អ្នកលក់សណ្តែកដីនៅតាមផ្លូវដែលជាជនជាតិអាហ្វហ្គានីស្ថាន រង់ចាំមើលអ្នកទិញនៅជាយក្រុងកាប៊ុល។