រូបភាព​ជុំវិញពិភពលោក​ ៣១ ធ្នូ ២០១៥

កាំជ្រួច​ត្រូវ​បាន​បាញ់​​ឡើង​ពី​លើ​អគារ Opera House និង​ស្ពាន Harbour Bridge អំឡុង​ពេល​ការ​បាញ់​កាំជ្រួច​បង្ហាញ​នៅ​ក្នុង​ការ​អបអរសាទរ​​មុន​ចូលឆ្នាំថ្មី​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្រ្តាលី។

កុមារ​ជន​ជាតិ​ឥណ្ឌូណេស៊ី​នៅ​ក្នុង​សំលៀកបំពាក់​តែង​ផ្សេងៗ​ប្រមូលផ្តុំ​គ្នា​នៅ​អំឡុងពេល​ក្បួន​ដង្ហែ​មួយ​សម្រាប់​ការ​អបអរសាទរ​ថ្ងៃ​រៀបលិច​ចុង​ក្រោយ​បង្អស់​សម្រាប់​ឆ្នាំ​២០១៥ នៅ​កោះ​បាលី (Bali)។​

កាំជ្រួច​ត្រូវ​បាន​បាញ់​ចេញពី​អគារ​ Taipei 101 ដែល​ជា​អគារ​ខ្ពស់​ជាង​គេ​បំផុត​នៅ​កោះ​តៃវ៉ាន់​អំឡុងពេល​អបអរសាទរ​​ឆ្នាំ​ថ្មី​នៅ​ក្រុង​តៃប៉ិ។

ក្រុម​អ្នក​ចូលរួម​អបអរសាទរ​ញញឹម​អំឡុងពេល​អបអរសាទរ​ថ្ងៃ​មុន​ចូល​ឆ្នាំ​ថ្មីនៅ​ទីលាន Lan Kwai Fong នៅ​កោះ​ហុងកុង។

កាំជ្រូច​បាន​រំលេច​ពន្លឺ​ពី​លើ​ផ្ទៃមេឃ​នៅ​កោះ​ហុងកុង​ជា​ផ្នែក​មួយ​នៃ​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី ​២០១៦។

មនុស្សម្នា​ប្រលែង​ប៉ោងប៉ោង​នៅ​ក្នុង​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី​នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

កាំជ្រួច​ត្រូវ​បាន​បាញ់​ឡើង​ពី​មុខ​អគារ​ Petronas Twin Towers ដែល​ជា​អគារ​និមិត្តរូប​មួយ​​របស់​ប្រទេស​​ម៉ាឡេស៊ី អំឡុងពេល​អបអរសាទរ​ថ្ងៃមុន​ចូល​ឆ្នាំថ្មី​នៅ​រដ្ឋធានី​គូឡាឡាំពួ។

គូស្នេហា​មួយ​គូ​ថើប​គ្នា​នៅ​ខាង​ក្នុង​បាឡុង​យក្ស​មួយ​នៅ​អំឡុងពេល​ការ​​រាប់ថយ​​ក្រោយ​ដើម្បី​អបអរសាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​រដ្ឋធានី​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។

អ្នក​របាំ​ឥណ្ឌា​មួយ​រូប​ថត​រូប​ដៃគូ​របស់​ខ្លួន​ធៀប​នឹង​ផ្ទៃមេឃ និង​ឆ្លុះពី​ទឹក​អំឡុងពេល​ថ្ងៃ​រៀប​លិច​ចុង​ក្រោយ​នៃ​ឆ្នាំ​ ២០១៥ នៅ​ឆ្នេរសមុទ្រ​អារ៉ាប់​នៅ​ក្រុង​មុំបៃ (Mumbai)។

ប្រជាជន​ប៉ាឡេស្ទីន​អបអរសាទរ​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​ ២០១៥ នៅ​កំពង់​ផែ​តំបន់​ Gaza។

មនុស្សម្នាក​ឆ្លងកាត់​​តម្រួត​ពិនិត្យ​សន្តិសុខ​នៅ​កន្លែង​ប្រារព្ធ​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី​នៅ​ក្លោងទ្វារ​ Brandenburger Tor ក្រុងប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់។

ឆ្នាំ «២០១៦» ត្រូវ​បាន​សរសេរ​ឡើង​នៅក្នុង​ខ្យល់​ដោយ​​គ្រឿង​អុជ​បញ្ឆេះ​មួយ​នៅ​ច្រាំង​ទន្លេ Yenisei សង្កាត់ Taiga ជិត​ក្រុង​ Divnogorsk ខាងក្រៅ​ក្រុង Krasnoyarsk នៃ​តំបន់​ស៊ីបេរី (Siberia) ប្រទេស​រុស្ស៊ី។

ក្រុម​កុមារា​លេង​នៅ​ក្នុង​ព្រិល​នៅ​ទីលាន​ Sultanahmet នៅ​ក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី។

ស្ពាន​ថ្មើរ​ជើង​មួយ​មាន​ពោរពេញ​ដោយ​កាកសំណល់​ បន្ទាប់​ពី​មាន​គ្រោះទឹកជំនន់​នៅ​ក្រុង​ Newton Stewart នៅ​ប្រទេស​ស្កុតឡែន ចក្រភព​អង់គ្លេស។ ភ្លៀងធ្លាក់​ និង​ខ្យល់បក់ខ្លាំង​បាន​បោកបក់​មក​លើ​ភាគខាងជើង​ប្រទេស​អង់គ្លេស ដោយ​បាន​កាត់​ផ្តាច់​ថាមពល​អគ្គិសនី​សម្រាប់​ផ្ទះ​រាប់​ពាន់​ខ្នង​ និង​បង្ខំ​ឲ្យ​ប្រជាជន​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​ដែល​មាន​ទឹកជំនន់​ បន្ទាប់​ពី​មាន​ព្យុះ​ធំ​ទី​បី​នៅ​ក្នុង​រយៈពេល​មួយ​ខែ​មក​នេះ។

បុរស​ម្នាក់​ជាមួយ​នឹង​ស្នាម​កក​នៅ​លើ​មុខ​រត់​តាម​បណ្តោយ​ច្រាំង​ទន្លេ​ Neris នៅ​ស្រប​ពេល​ដែល​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​រហូត​ដល់​ -១៨ អង្សាសេ​នៅ​រដ្ឋធានី​វីសលីនញូស​ (Vilnius) ប្រទេស​លីទុយអានី។

ក្រុម​អ្នក​ជួយ​ស្តារ​ផ្លូវ​បូម​ទឹក​ចេញ​ពី​មហាវិថី​មួយ ខណៈពេល​ទឹក​ជំនន់​បាន​គ្រប់​ដណ្តប់​លើ​មហាវិថី Interstate 55 នៅ​ក្រុង​ Arnold រដ្ឋ Missouri សហរដ្ឋអាមេរិក។ ទឹកទន្លេ​តំបន់​ពាក់កណ្តាល​ភាគ​ខាង​លិច​ដែល​កំពុង​កើន​ឡើង​ បាន​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស​មនុស្ស​រាប់​រយ​នាក់ បង្កការ​ប៉ះពាល់​ដល់​ទំនប់​ច្រាំង​មួយ​ចំនួន និង​បង្ក​ឲ្យ​មាន​ការ​ជាប់​គាំង​នៃ​ការ​ធ្វើដំណើរ​ដោយ​រថយន្ត ទូក ឬ​រថភ្លើង​នៅ​តំបន់​ក្រុង St. Louis។

ជនជាតិ​ស្លូវ៉ានី​លោក Peter Prevec ហោះ​លើ​អាកាស​ជាមួយ​ស្គី​នៅ​​អំឡុង​ពេល​លោត​សាកល្បង​នៅ​ដំណាក់កាល​ទី​ពីរ​នៃ​កម្មវិធី​ប្រកួតប្រជែង​លោត​ដោយ​ជិះស្គី​ Four Hills Ski Jumping នៅ​ក្រុង Garmisch-Partenkirchen ប្រទេស​អាល្លឺម៉ង់។

ស្រ្តី​ម្នាក់​រង​ទឹក​ជះ​ចេញ​ពី​ការិយាល័យ​មួយ​នៅ​សង្កាត់​មួយ​នៃ​ក្រុង​ម៉ុងតេវីដេអូ (Montevideo) ប្រទេស​អ៊ុយរូហ្គាយ ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ចុង​បញ្ចប់​នៃ​ឆ្នាំ​ចាស់។