រូបភាព​ជុំវិញ​ពិភពលោក ៣០ ធ្នូ ២០១៨

កម្មករ​ម្នាក់​រៀបចំ​ខ្សែ​មាន​ពណ៌​ផ្សេងៗ​សម្រាប់​បង្ហោះ​ខ្លែង​នៅ​មុន​ពិធីបុណ្យ Uttarayan ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ដាក់​សន្លឹក​ឆ្នោត​ចូល​ហិប​ឆ្នោត​ នៅ​ស្ថានីយ​បោះឆ្នោត Katendere ក្នុង​ក្រុង Goma សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

ក្រុម​របាំ Kitonb ធ្វើ​ការ​ហាត់​សម​នៅ​មុន​កម្មវិធី​សម្រាប់​ការ​ឆ្លង​ឆ្នាំ​ថ្មី នៅ​មជ្ឈមណ្ឌល Circus Maximus ក្នុង​ក្រុង Rome ប្រទេស​អ៊ីតាលី។

បុរស​ម្នាក់​លាប​សក់​ចេញ​ជា​លេខ «២០១៩» ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី នៅ​ហាង​កាត់​សក់​មួយ​នៅ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

កីឡាករ Michael Hayboeck មក​ពី​អូទ្រីស​លោត នៅ​ពេល​លោត​ស្គី​សាកល្បង​នៅ​វគ្គ​ទី១​នៃ ការ​ប្រកួត​ជិះ​ស្គី​លោត​រំលង​ទួល​៤ លើក​ទី៦៧ នៅ​ក្នុង​ក្រុង Oberstdorf ប្រទេស​អាល្លឺងម៉ង់។

ស្ត្រី​ម្នាក់​ទទួល​ពរ​នៅ​ក្នុង​ពិធី​មួយ​សម្រាប់​ព្រះ​សមុទ្រ (Yemanja) ក្នុង​ពេល​ប្រារព្ធ​កម្មវិធី​អបអរ​ឆ្នាំ​ថ្មី​បែប​ប្រពៃណី នៅ​លើ​ឆ្នេរ Copacabana ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។

មនុស្សម្នា​ដើរ​កាត់​ការ​តុបតែង​នៅ​ពិធីបុណ្យ Ice Moscow ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។

បុរស​ម្នាក់​បណ្តើរ​កង់​របស់​ខ្លួន​នៅ​មាត់​ទន្លេ Ganges នៅ​ពេល​ព្រឹក​មាន​អ័ព្ទ​ ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។

កីឡាករ Ryoyu Kobayashi មក​ពី​ជប៉ុន លោត​ក្នុង​ពេល​ហាត់​សម នៅ​វគ្គ​ទី១​នៃ ការ​ប្រកួត​ជិះ​ស្គី​លោត​រំលង​ទួល​៤ លើក​ទី៦៧ នៅ​ក្នុង​ក្រុង Oberstdorf ប្រទេស​អាល្លឺងម៉ង់។