រូបភាពជុំវិញពិភពលោក ០៣ ធ្នូ ២០១៧
ព្រះចន្ទរះនៅពីក្រោយអគារ Erie County Court នៅក្នុងក្រុង Buffalo រដ្ឋ New York កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។
បុរសស៊ីរីម្នាក់បីសាកសពរបស់ក្មេងម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅក្នុងក្រុង Hamouria។
ក្មេងម្នាក់លោតពីថ្មមួយទៅថ្មមួយ នៅពេលព្រះអាទិត្យលិច នៅក្រោយបឹង Erie នៅក្នុងក្រុង Buffalo រដ្ឋញូវយ៉ក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។
សមាជិកនៃក្រុមតន្ត្រីសំបាយកអំបោស កំប៉ុងស្រាបៀរ និងកៅស៊ូធ្វើជាដងថតរូប selfie នៅក្នុងសង្កាត់ Oswaldo Cruz ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។
បាតុករចូលរួមក្នុងការប្រគុំតន្ត្រីមួយដើម្បីបង្ហាញការគាំទ្រដល់មេដឹកនាំស៊ីវិល និងនយោបាយដែលជាប់ពន្ធនាគារនៅទីលាន Plaza Espanya ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។
ព្រះចន្ទរះនៅពីក្រោយវត្ត Uppatasanti ដែលនេះជាទិដ្ឋាភាពមើលឃើញពីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។ ព្រះចន្ទពេញវង់កាលពីថ្ងៃទី៣ ខែធ្នូ គឺជាចន្ទគ្រាសដំបូងនៃចន្ទគ្រាសជាប់ៗគ្នា៣ដង ដែលទី២នឹងមាននៅថ្ងៃទី១ ខែមករា និងទី៣ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។
អ្នកចូលរួម និងអ្នកប្រកួតអាជីពចូលរួមក្នុងការប្រកួតឈរលើចង្វាដែលមានឈ្មោះថា Nautic Sup Paris នៅក្នុងទន្លេ Seine ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
ស្ត្រីៗដែលនឹងក្លាយជាកូនក្រមុំចូលរួមក្នុងការប្រកួត Running of the Brides នៅក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។
មនុស្សម្នាតុបតែងជា Santa Claus សប្បាយជាមួយនឹងព្រិលនៅក្នុងថ្ងៃ Saint Nicholas នៅរមណីយដ្ឋានស្គី Alpine ក្នុងក្រុង Verbier ប្រទេសស្វ៊ីស កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។
ទូកនេសាទមួយត្រូវបានគេស្ទួចឡើងក្នុងពេលប្រតិបត្តិការជួយសង្គ្រោះមួយនៅក្នុងសមុទ្រនៅក្នុងក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។
Santa ដែលបញ្ជាដោយឧបករណ៍ពីចម្ងាយ និងមានកម្ពស់១០ហ្វូត ត្រូវបានគេធ្វើតេស្តហោះកាត់ប្រះចន្ទ នៅលើមហាសមុទ្រមួយនៅក្នុងក្រុង Carlsbad រដ្ឋ California។