រូបភាពជុំវិញពិភពលោក ២៩ ធ្នូ ២០២០

ទិដ្ឋភាពនៃសំណង់បែកបាក់យ៉ាងដំណំដោយសារគ្រោះរញ្ជួយដី នៅទីក្រុង Petrinja រដ្ឋធានី Zagreb ប្រទេសក្រូអាត។

អ្នកគាំទ្រក្រុមផ្តាច់ខ្លួនដែលគ្រប់គ្រងគណបក្សកុម្មុយនីស្តនេប៉ាល់ ធ្វើបាតុកម្មនៅទីក្រុង Kathmandu ប្រទេសនេប៉ាល់។

ក្រុមយោធាប៉ាឡេស្ទីនបានបាញ់រ៉ុកកែត​មួយនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ក្បែរតំបន់ Gaza ក្នុងអំឡុងថ្ងៃដំបូងនៃសមយុទ្ធយោធារួមគ្នាមួយ។ 

ប៉ូលិសម្នាក់ក្រៀកកបាតុករម្នាក់ដែលបានចូលរួមធ្វើបាតុកម្មនៅមុខសាកលវិទ្យាល័យ American University នៅរដ្ឋធានី Beirut ប្រទេសលីបង់ ដោយសារការប្រែប្រួលអត្រាប្រាក់ដុល្លារ សម្រាប់ការបង់ថ្លៃចូលរៀនថ្មី។

ក្មេងស្រីជនជាតិរ៉ូហ៊ីងយ៉ាម្នាក់លីសម្ភាៈ ខណៈត្រៀមខ្លួនធ្វើដំណើរតាមនាវាដើម្បីផ្លាស់ទីកន្លែងស្នាក់នៅលើកោះ Bhasan Char នៅប្រទេសបង់ក្លាដែស។

មនុស្សនាំគ្នាឈរសាកល្បងលើកន្លែងតុបតែលម្អសម្រាប់កម្មវិធីឆ្លងឆ្នាំថ្មីនៅតំបន់ Times Square ទីក្រុងញូវយ៉ក។ 

ក្នុងរូបថតដែលថតក្នុងល្បឿនដ៏យឺត លោក Junshiro Kobayashi កីឡាករស្គីទឹកកកជនជាតិជប៉ុន បានជិះស្គីហោះលើអាកាសនៅក្នុងដំណាក់កាលទី ១ នៃកម្មវិធីប្រកួតជិះស្គីទឹកកក Four Hills លើកទី៦៩ នៅទីក្រុង Oberstdorf ប្រទេសអាល្លឺម៉ង់។

ស្ត្រីម្នាក់ដើរបណ្តើរសត្វសុនខមួយក្បាល់នៅលើឆ្នេរសមុទ្រ Main Beach នៅទីក្រុង Langebann ប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់ពីប្រធានាធិបតីប្រទេសនេះបានចេញវិធានការបិទសកម្មភាពក្នុងប្រទេសដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។