រូបភាព​ជុំវិញ​ពិភពលោក ២៩ ធ្នូ ២០១៩

មនុស្ស​គ្មាន​ផ្ទះ​សម្បែង​ឈរ​ជា​ជួរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​ទទួល​អាហារ​ដែល​គេ​ផ្តល់​ឱ្យ​នៅ​ពេល​ព្រឹក​ក្នុង​រដូវ​រងា​មួយ​នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។

ក្មេងស្រី​សូម៉ាលី​ម្នាក់​ដែល​រងរបួស​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​រថយន្ត​នៅ​ផ្លូវ​បំបែក Afgoye ត្រូវ​បាន​បញ្ជូន​តាម​យន្តហោះ​ទៅ​ព្យាបាល​នៅ​ក្នុង​ប្រទេស​តួកគី នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Aden Abdulle នៅ​ក្នុង​ក្រុង Mogadishu។

អ្នកស្រី Lyudmila ម្តាយ​របស់​លោក Ivan Katyshev ជនជាតិ​អ៊ុយក្រែន​ឱប​កូនប្រុស​របស់​អ្នកស្រី បន្ទាប់​ពី​ត្រូវ​បាន​គេ​ដោះលែង​ នៅ​ក្នុង​ការ​ដោះដូរ​អ្នក​ទោស​ រវាង​អ៊ុយក្រែន និង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​រុស្ស៊ី នៅ​ក្បែរ​កន្លែង​ត្រួតពិនិត្យ Mayorsk នៅ​ក្នុង​ក្រុង Odradivka ប្រទេស​អ៊ុយក្រែន។

និស្សិត​សាកលវិទ្យាល័យ​បង្ហោះ​គោម​នៅ​ក្នុង​ពិធីបុណ្យ​និស្សិត​មួយ​នៅ​ក្នុង​ក្រុង Najaf ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

រូប​របស់​អ្នក​សម្តែង​ម្នាក់​ដែល​កំពុង​តុបតែង​ខ្លួន​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​កញ្ចក់​នៅ​មុន​ពេល​សម្តែង​ហ៊ី​ ដោយ​ក្រុម Sai Bo Hong របស់​ថៃ នៅ​លើ​ឆាក​មួយ​ក្នុង​ពិធីបុណ្យ​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

មនុស្សម្នា​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ Els Enfarinats នៅ​ក្នុង​ក្រុង Ibi ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

មនុស្សម្នា​ថត​រូប​ព្រះ​អាទិត្យ​រះ នៅ​ក្បែរ​អគារ​នៅ​ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០១៩។

ខ្លា​ឃុំ​អូស្ត្រាលី​មួយ​ក្បាល​ទទួល​បាន​ទឹក​ពី​អ្នក​ជិះ​កង់​ម្នាក់​នៅ​ក្នុង​ពេល​រលក​កម្តៅ​ដ៏​ខ្លាំង​មួយ​វាយប្រហារ​ទៅ​លើ​តំបន់​នេះ នៅ​ក្នុង​ក្រុង Adelaide Hills រដ្ឋ South Australia ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

កម្មករ​ម្នាក់​ជញ្ជូន​បន្លែ​នៅ​ផ្សារ​មួយ​ក្នុង​ក្រុង Lucknow ប្រទេស​ឥណ្ឌា។