រូបភាពជុំវិញ​ពិភពលោក ២៩ ធ្នូ ២០១៧

ក្មេងៗ​ពាក់​ស្លៀក​ពាក់​សម្លៀក​បំពាក់​រូប​ខ្លា​ឃ្មុំ​កំពុង​រាំ​ក្នុង​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង Piatra Neamt នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​រូម៉ានី។

អ្នក​ស្រី Emelia Ascheampong ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​អាគារ​មួយ​ដែល​មនុស្ស​ជាង​១០​នាក់​បានស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​បាន​ឱប​ដោយ​មិត្ត​របស់​គាត់​នៅ​ស្រុក Bronx នៃ​ទីក្រុង​ញូវយ៉ក។

កង​ទាហាន​ជើង​ទឹក​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ បាន​លើក​ដៃ​ទៅ​កាន់​កូន​ក្រមុំ​របស់​ពួក​គេ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​រួម​គ្នា​មួយ​នៅមូលដ្ឋាន​ទ័ព​ ក្នុង​ទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេស​ចិន។

អ្នក​លក់​តាម​ដង​ផ្លូវ​ម្នាក់​កំពុង​លក់​នាឡិកាដៃ​នៅ​កន្លែង​ចត​ឡាន​ក្នុង​ទីក្រុងញូវដេលី ប្រទេស​ឥណ្ឌា។

ស្ត្រី​ម្នាក់​កំពុង​ប្រឈម​ជាមួយ​ប៉ូលិស​បង្ក្រាប​កុបកម្ម​ ខណៈ​មាន​ការ​ធ្វើ​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​នៃ​ម្ហូបអាហារ នៅ​ផ្លូវ Fuerzas Armadas ក្នុង​ទីក្រុង​ការ៉ាកាស ប្រទេស​។

ប៉េងប៉ោង​ដែល​អាច​បំបែក​ធាតុ​គីមី​ដោយ​ខ្លួនឯង​រាប់​ពាន់​ត្រូវ​បាន​បង្ហោះ​ដោយ​សភាពាណិជ្ជកម្ម​ប្រេស៊ីល ដើម្បី​ស្វាគមន៍​ដល់​បុណ្យ​ចូល​ឆ្នាំថ្មី នៅទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

មនុស្ស​ស្លៀក​ពាក់​ជា​រូប Santa Claus កំពុង​ជិះ​កង់​កាត់​ផ្លូវនៃ​ទីក្រុងប៊ីលីស៊ី ប្រទេស​ហ្សកហ្ស៊ី។

រូបថត​ដែល​គេ​ប្រើ​បច្ចេកទេស​កាមេរ៉ា​រយៈ​ពេល​យូរ (timed-exposure) បង្ហាញ​កំអែរ​ភ្នំ​ភ្លើង ​Moung Sinabung ដែល​បាន​បំភ្លឺ​រាត្រីកាល​នៅ​ទីក្រុង Karo នៅ​ភាគ​ខាង​ជើង​នៃ​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូនេស៊ី។

សមាជិក​នៃ​សមាគម​ពាណិជ្ជកម្ម​ទីក្រុង​ Sao Paulo បាន​បង្ហោះ​ប៉េប៉ោង​ចំនួន​៥ម៉ឺន​ដើម្បី​អបអរ​ឆ្នាំ​ថ្មី នៅ​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

​បច្ចេកទេស​កាមេរ៉ាប្រើ​រយៈ​ពេល​យូរដែល​គេ​ថនៅ​ទីក្រុង Sieversdorf នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អាល្លឺម៉ង់ បង្ហាញ​ពី​មនុស្ស​៤​នាក់​ដែល​បានគូរលេខ ២០១៨ ដោយ​ប្រើ​ពន្លឺ។

ជន​ជាតិ​ជ្វីស​ដែល​គោរព​សាសនា​ កំពុង​ចូល​រួម​ក្នុង​ការ​បួង​សួង​ពិសេស​មួយ​ដើម្បី​សុំ​ទឹក​ភ្លៀង​នៅ​ក្នុង​ទីក្រុង​ចាស់​នៃ​ទីក្រុងហ្ស៊េរុយសាឡិម។

ឡាន​មួយ​គ្រឿង​ត្រូវ​បានគេ​បើក​នៅ​លើ​ផ្លូវ​ដែល​ប្រើ​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យក្នុង​ពិធី​សម្ពោធ​​​ផ្លូវ​នេះ​នៅទីក្រុង Jinan ខេត្ត Shandong ប្រទេស​ចិន។