រូបភាពជុំវិញពិភពលោក ២៩ ធ្នូ ២០១៥
នៅក្រោមមេឃពណ៌ប្រផេះនារដូវរងា អ្នកស្ម័គ្រចិត្តជាច្រើនចូកខ្សាច់ នៅពេលពួកគេជួយច្រកបាវខ្សាច់នៅក្នុងក្រុង St. Louis រដ្ឋ Missouri សហរដ្ឋអាមេរិក។
អ្នករត់ហាត់ប្រាណម្នាក់រត់កាត់ផ្លូវដែលគ្របដណ្តប់ទៅដោយព្រិលនៅជិតឧទ្យាន Hudson Park នៅក្នុងក្រុង Albany រដ្ឋញូវយ៉ក។
សមាជិកនៃក្រុមប្រឆាំងភេរវកម្មរបស់អ៊ីរ៉ាក់បានលើកដៃជាអក្សរ V ដែលមានន័យថា ជ័យជម្នះនៅក្នុងក្រុង Ramadi ខេត្ត Anbar ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីដណ្តើមបានក្រុងនេះមកវិញពីក្រុមរដ្ឋឥស្លាមជីហាដ (Jihad)។
យោធាតាលីបង់ (រូបស្តាំ) ដែលត្រូវបានចាប់ខ្លួនដោយប៉ូលិសព្រំដែនរបស់អាហ្វហ្គានីស្ថាន ឈរ នៅពេលដែលប៉ូលិសបង្ហាញអាវុធ និងសម្ភារៈរឹបអូសបាន ទៅកាន់សារព័ត៌មាននៅក្នុងក្រុង Jalalabad។
មនុស្សម្នាប្រមូលក្តារបន្ទះដាក់លើគ្នា មុនពិធីដុតភ្លើងបែបប្រពៃណីសម្រាប់ថ្ងៃមុនចូលឆ្នាំថ្មី (New Year's Eve) នៅក្នុងស្រុក Scheveningen ប្រទេសហូឡង់។
អ្នកលោតឆ័ត្រយោងម្នាក់ត្រៀមខ្លួនចុះទៅដីនៅពេលព្រលប់ មុនការប្រកួត Four-Hills Ski Jumping នៅក្នុងក្រុង Oberstdorf ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។
អ្នកថ្មើរជើងឈប់ដើម្បីមើលក្រដាសពណ៌តូចៗជាច្រើនធ្លាក់ នៅពេលដែលសមាជិកនៃក្រុម Times Square Alliance សំដែង «ការធ្វើតេស្តនូវភាពល្អនៃខ្យល់អាកាស» សម្រាប់ក្រដាសពណ៌តូចៗដែលស្រដៀវទៅនឹងអ្វីដែលនឹងប្រើប្រាស់សម្រាប់ថ្ងៃមុនចូលឆ្នាំថ្មី (New Year's Eve) នៅក្នុងក្រុងញូវយ៉ក។
លោក Picador Diego Ochoa ឈឺចាប់នៅពេលដែលសេះមួយក្បាលកិនលោក ក្នុងពេលដែលគោមួយក្បាលបុកសេះនោះ ក្នុងពិធីប្រកួតគោ នៅកន្លែងប្រកួតឈ្មោះ Canaveralejo នៅក្នុងក្រុង Cali ប្រទេសកូឡុំប៊ី (Colombia) កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។
ស្ពានអាកាសមួយត្រូវបានគេបំភ្លឺភ្លើងពណ៌ខៀវ ក្នុងពេលល្ងាចដែលមានអ័ព្ទមួយនៅក្នុងក្រុង Jinan ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។
អ្នកគាំទ្ររបស់ក្រុម Connecticut ស្រែកគាំទ្រក្រុមរបស់គាត់ ក្នុងវគ្គពាក់កណ្តាលនៃការប្រកួតបាល់បោះមហាវិទ្យាល័យ NCAA រវាងក្រុម Connecticut និងក្រុម Maryland នៅសួនទីលាន Madison នៅក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។
មនុស្សម្នាមើលអ្នកសម្តែងរបស់ឥណ្ឌាជិះម៉ូតូ ខណៈដែលម្នាក់ទៀតជិះឡានកាត់ជញ្ជាំងបញ្ឈរនៅកន្លែងតាំងពិព័រណ៍ Mahim ក្នុងក្រុង Mumbai។