រូបភាពជុំវិញពិភពលោក ២៨ ធ្នូ ២០១៦

សម្តេច​ប៉ាប​ហ្វ្រង់ស៊ីស​ទទួល​ប៉េងប៉ោង​ច្នៃ​ចេញ​ជា​រាង​ផ្កា​អំឡុងពេល​ការ​សម្តែង​របស់​ក្រុម​សៀក Golden Circus នៅ​សាល Paul VI Hall ក្នុង​វិមាន​វ៉ាទីកង់។

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ស៊ីនហ្សូ អាបេ (ខាង​ឆ្វេង) និង​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា (ទីពីរ​ពីខាង​ស្តាំ) បោះ​ផ្កា​ចូល​ទៅ​ក្នុង​អណ្តូង​បួងសួង​នៅ​ឯ​កន្លែង​គោរពវិញ្ញាណក្ខន្ធ USS Arizona Memorial ជា​ផ្នែក​មួយ​នៃ​ការ​រំឮក​ពី​សង្រ្គាមលោកលើកទីពីរ​នៅ​វិមាន Pacific National Monument ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​ចម្រុះ Pearl Harbor-Hickam កោះហាវ៉ៃ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។

កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ពិនិត្យ​មើល​កន្លែង​រង​ការ​ផ្ទុះ​នៅ​ក្រុង​កាប៊ុល។ 

រថយន្ត​មួយ​បើក​លើ​ផ្លូវ​កាត់​ឧទ្យាន​មួយ​នៅ​ក្រុង Changchun ខេត្ត Jilin ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។

អ្នកចូលរួម​ស្លៀក​ក្នុង​សំលៀកពាក់​យោធា​ចូលរួម​ក្នុង​ការ​សម្តែង​បែប​ប្រយុទ្ធ​គ្នា «Enfarinats» ក្រុង Ibi ភាគ​អាគ្នេយ៍​ប្រទេស​អេស្ប៉ាញ។

អ្នកចូលចិត្ត​ហែល​ទឹក​នា​រដូវរងា​គ្រវែង​ទឹក​ក្តៅ​ដាក់​ខ្យល់​ត្រជាក់​នៅ​ក្រុង Heihe ខេត្ត Heilongjiang ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។

កុមារីចូលរួម​ក្នុង​ពិធី​រាំរែក​ថ្ងៃ​បុណ្យ​ណូអែល​ក្នុង​ក្រុង Saint Petersburg ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

ដើម​សាប៉ាង​ និង​អគារ​ខ្ពស់ៗ​បំពាក់​ដោយ​ភ្លើង​ពណ៌​អបអរសាទរ​ឆ្នាំ​ថ្មី​នៅ​ក្រុង​ Grozny តំបន់ Chechnya ប្រទេស​រុស្ស៊ី។

កម្មករ​ម្នាក់​ដើរ​កាត់​ប្រាសាទ​ទឹកកក​អំឡុងពេល​ថ្ងៃ​រៀបចំ​ចុងក្រោយ​នៅ​ក្រុង Midway រដ្ឋ Utah កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

General Motors assembly workers picket outside the General Motors Bowling Green plant during the United Auto Workers (UAW) national strike in Bowling Green, Kentucky.

ប្រជាជន​រុករក​របស់​របរ​ដែល​នៅ​សេសសល់​បន្ទាប់​ពី​អគ្គីភ័យ​បាន​ឆាបឆេះ​សំណង់អាណាធិបតេយ្យ​មួយ​ក្នុង​ក្រុង Quezon ប្រទេស​ហ្វីលីពីន។

នាង Yazuli Lloret អាយុ​ ១៥ ឆ្នាំ​ ឈរ​ថត​នៅ​ទីលាន Cathedral Square ក្នុង​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។