រូបភាពជុំវិញពិភពលោក ២៨ ធ្នូ ២០១៧
ស្ត្រីជនជាតិអាហ្វហ្គានីស្ថានកំពុងកាន់ទុក្ខនៅក្នុងបរិវេណមន្ទីរពេទ្យ ក្រោយពេលមានការវាយប្រហារអត្តឃាតមួយនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
អ្នកចែវទូកម្នាក់កំពុងរង់ចាំរលក នៅពេលថ្ងៃលិចនៅឯនាយសមុទ្រប៉ាស៊ីហ្រិក រដ្ឋកាលីហ្វ័រញ៉ា។
ឧទ្ធម្ភាចក្រ CH-53K របស់អ៊ីស្រាអែលកំពុងសម្តែងក្នុងការបង្ហាញជំនាញអាកាសមួយ នៅក្នុងពិធីបញ្ចប់ការហ្វឹកហ្វឺននៃក្រុមអ្នកបើកយន្តហោះនៃកងកម្លាំងទ័ពអាកាស នៅមូលដ្ឋានទ័ពអាកាស Hatzerim នៅវាលខ្សាច់ Negev នៅជិតទីក្រុង Beer Sheva របស់អ៊ីស្រាអែល។
មន្ត្រីប៉ូលិសដែលទើបចូលកាន់តំណែងថ្មី ឱបនិងអបអរនៅពេលដែលមានការបាចផ្កាក្នុងពិធីបញ្ចប់ការសិក្សាមួយនៅសាលសម្តែងល្ខោន Beacon នៅទីក្រុងញូវយ៉ក។
សត្វរំពេសមុទ្រទំនៅលើផ្នែកខាងមុខនៃនាវា នៅឯផ្សារសម្រាប់ថ្ងៃបុណ្យណូអែល ក្នុងទីក្រុង Schwerin ប្រទេសអាល្លឺម៉ង់។
ក្រុមអ្នកសប្បាយរីករាយកំពុងលេងជាមួយម្សៅនិងស៊ុត ក្នុងពិធីបុណ្យប្រពៃណី Els Enfarinats នៅទីក្រុង Ibi ខេត្ត Alicante ប្រទេសអេស្ប៉ាញ។
ក្រុមអ្នកនេសាទកំពុងរំភួយនិងចំបើងនៅលើក្បាលរបស់ពួកគេនិងផ្នែកខ្លះនៃទូករបស់គេ នៅពេលពួកគេរង់ចាំចាប់ត្រីនៅក្នុងទឹកបឹង Anchar ក្នុងថ្ងៃដ៏ត្រជាក់នៃរដូវរងា ក្នុងទីក្រុង Srinagar ប្រទេសឥណ្ឌា។
អ្នកទោសង្គ្រាមដែលទើបដោះដូរថ្មីៗចេញពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងអង្គុយនៅលើឡានក្រុងនៅពេលពួកគេមកដល់ព្រលានយន្តហោះអន្តជាតិ Boryspil ក្បែរទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ស្វាគមន៍សមាជិកនៃក្រុមជួយសង្គ្រោះគ្រោះអគ្គិភ័យ West Palm Beach Fire Rescue នៅឯស្ថានីយ៍មួយរបស់ពួកគេក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។
ស្ត្រីជនជាតិអេត្យូពីអង្គុយរង់ចាំក្រុមគ្រួសារ នៅព្រលានយន្តហោះ Addis Ababa ប្រទេសអេត្យូពី ក្រោយពេលពួកគេត្រូវបានបណ្ដេញចេញពីប្រទេសអារ៉ាប៊ីសាអូឌីត។
សេះប្រណាំងនិងអ្នកជិះសេះចូលរួមក្នុងការប្រណាំងសេះនៅឆ្នេរសមុទ្រក្នុងពិធី Christmas Ballyheigue នៅភូមិ Kerry ក្រុង Ballyheigue ប្រទេសអៀឡង់។
មេដឹកនាំដែលប្រកាសខ្លួនឯង គឺអគ្គបញ្ជាការ Ahamat Bahar ដែលជាអតីតក្រុម FPRC ហើយពេលនេះជាមេដឹកនាំក្រុមប្រដាប់អាវុធឈ្មោះ MNLC ថតរូបនៅមុខផ្ទះរបស់លោកនៅក្នុងក្រុង Betoko នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។