រូបភាព​ជុំ​វិញ​ពិភពលោក ២៧ ធ្នូ ២០១៨

ក្មេង​ប្រុស​ម្នាក់​ទាញ​ពុក​មាត់​អ្នក​ជួយ​សង្គ្រោះ​គ្រា​មាន​អាសន្ន​ជន​ជាតិ​រុស្ស៊ី​ដែល​ស្លៀ​ក​ពាក់​​​ជា​ Ded Moroz (Santa Claus) ក្រោយ​ពេល​​គាត់​បាន​ឡើង​លើ​ជញ្ជាំង​នៅ​មន្ទីរ​ពេទ្យ​កុមារ​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ស្លឹក​ឈើ​ដែល​លរុំ​ព័ទ្ធ​ដោយ​ទឹកកក​ធ្លាក់​ចុះ​ពី​ដើម​ឈើ​មួយ​ក្នុង​រដូវ​រងា​នៅ​ក្រុង​ Uttenweiler-Aderzhofen ស្ថិត​នៅ​ភាគពាយ័ព្យ​នៃ​ប្រទេស​អាល្លឺម៉ង់។

អ្នក​គាំទ្រ​ម្នាក់​របស់​គណបក្ស​សម្ព័ន្ធ Awami ប្រទេស​បង់ក្លាដែស​កាន់​​រូបថត​​នាយក​រដ្ឋ​មន្ត្រីបង់ក្លាដែស Sheikh Hasina ​ដ៏​ធំ​មួយ​ក្នុង​ពេលដង្ហែ​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បង់ក្លាដែស។

ជន​ស៊ីវិល​ស៊ីរី​ដើរ​កាត់​តំបន់​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ក្នុង​ខេត្ត​ Idlib ឆ្ពោះ​ទៅ​តំបន់​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ ដោយ​ឆ្លង​កាត់​ច្រក​ Abu Duhur។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​ស្ត្រី​ទី​១ Melania Trump ស្វាគមន៍​​មន្ត្រី​យោធា​នៅ​កន្លែង​ស្រស់​ស្រូប​អាហារ​ក្នុង​ពេល​លោក​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​​មូលដ្ឋាន​ទ័ព​អាកាស​ Al Asad ដោយ​​មិន​បាន​ប្រកាស​ប្រាប់​មុន​ នៅ​​​ប្រទេស​អីរ៉ាក់។

ក្រុម​បាតុករ​រត់​គេច​ចេញ​ពី​ការ​បាញ់​ពី​សំណាក់​ទាហាន​ FARDC នៅ​ខាង​ក្រៅ​ការិយាល័យ​គណៈកម្មការ​បោះ​ឆ្នោត​ក្នុង​ទីក្រុង Beni ក្នុង​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ពន្យារពេល​នៃ​ការ​បោះ​ឆ្នោត​នៅ​ក្រុង​ Beni និង​នៅ​ទីក្រុង​ Butembo សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ។

បុរស​ម្នាក់​​សម្ដែង​​កីឡាកាយសម្ព័ន្ធ​ប្រពៃណី​ឥណ្ឌា​ឈ្មោះ​ថា​កីឡា Malkhamb ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

អ្នក​ភូមិ​ដើរ​នៅ​លើ​គំនរ​សំរាម​ក្រោយ​ពេល​មាន​រលក​យក្ស​សូណាមី នៅ​តំបន់ Labuan ក្នុង​ក្រុង​ Pandeglang ខេត្ត Banten ប្រទេស​ឥណ្ឌូនេស៊ី។

មនុស្ស​កំពុង​ត្រៀម​បង្ហោះ​គោមក្នុង​ពិធី​បុណ្យ​គ្រីស្ទម៉ាស​ (ណូអែល) នៅក្រុង Volos ប្រទេស​ក្រិក។

សត្វ​ផែងគ្វីន (penguin) នៅ​កន្លែង​ដែល​គេ​រក្សា​ទុក​​​ហើយ​​គេ​ទើប​បើក​សម្រាប់​សត្វ​នេះ នៅ​​សួន​សត្វ​ bioparco ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អីតាលី។