រូបភាពជុំវិញពិភពលោក ២៧ ធ្នូ ២០១៦
មនុស្សពីរនាក់បង្ហាញពី «កាំភ្លើងផ្សែង» ដែលធ្វើដោយខ្លួនឯង និងអាចបាញ់គ្រាប់ធ្វើពី «ទឹក និងកម្ទេចថ្នាំជក់» ដើម្បីរំឭកមនុស្សពីសារៈសំខាន់នៃការការពារបរិស្ថាន នៅក្នុងក្រុង Xiangyang ខេត្ត Hubei ប្រទេសចិន។
ក្មេងស្រីម្នាក់លេងនៅលើទោងនៅក្នុងក្រុងដាក្កា ប្រទេសបង់ក្លាដែស។
សិស្សានុសិស្សឥណ្ឌាតុបតែងជាព្រះសេវៈឈរថតរូបខ្លួនឯង (selfie) នៅមុនពេលសម្តែងរបស់ពួកគេក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សាលា នៅក្នុងក្រុង Amritsar។
ផ្កាយរណប Suomi NPP ចាប់បានទិដ្ឋភាពនៃពន្លឺម្យ៉ាងដែលគេហៅថា Aurora កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។ ពន្លឺនៅភាគខាងជើងលាតសន្លឹងលើខេត្ត British Columbia ខេត្ត Alberta ខេត្ត Saskatchewan ខេត្ត Manitoba ខេត្ត Nunavut និងទឹកដីភាគពាយព្យរបស់កាណាដា។
គោជល់មួយរត់បុកលោក Picador Rafael Torres ក្នុងពិធីបុណ្យប្រជល់គោនៅទីលាន Canaveralejo ក្នុងក្រុង Cali ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
កប៉ាល់ឈ្មោះ Louisiana Star ដែលបានដឹកអ្នកទេសចរណ៍បានចាកចេញពីកំពង់ផែ Hamburg ក្នុងប្រទេសអាល្លឺម៉ង់។
ស្រ្តីម្នាក់ត្រូវទទឹកខ្លួន នៅពេលគាត់ដើរនៅលើឆ្នេរមួយ ក្នុងក្រុង Hirtshals ប្រទេសដាណឺម៉ា់ក កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
បុគ្គលិកម្នាក់គ្រប់គ្រងដៃរបស់មនុស្សយន្ត METHOD-2 ក្នុងពេលតាំងបង្ហាញមួយនៅក្នុងក្រុង Gunpo ប្រទេសកូរ៉េខាងត្បូង។
ហ្វូងសត្វម្យ៉ាងកំពុងហើរនៅលើមេយ នៅក្បែរក្រុង Beer Sheva ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។