រូបភាពជុំវិញពិភពលោក ២៧ ធ្នូ ២០១៥
ផ្លូវ Sophia Square ត្រូវបានបំពាក់ទៅដោយភ្លើងពណ៌ដើម្បីស្វាគមន៍ឆ្នាំថ្មី និងការប្រារព្ធពិធីបុណ្យ Orthodox Christmas នៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។
សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ថើបរូបចម្លាក់នៃព្រះកុមារយេស៊ូ នៅពេលដែលព្រះអង្គទៅដល់ព្រះវិហារ St.Peter ក្នុងបុរីវ៉ាទីកង់ដើម្បីប្រារព្ធការសូត្រធម៌មួយសម្រាប់គ្រួសារជាច្រើននៅទីនោះ។
បុរសៗធ្វើដំណើរតាមទូកមួយនៅក្បែរផ្ទះដែលទទួលផលប៉ះពាល់ពីទឹកជំនន់នៅក្រុងអាសង់ស្យុង (Asuncion) ប្រទេសប៉ារ៉ាហ្គីណេ (Paraguay)។ មនុស្សជាង១០០.០០០នាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ព្រំដែនរបស់ប្រទេសប៉ារ៉ាហ្គីណេ ប្រទេស អ៊ុយរូហ្គាយ ( Uruguay) ប្រទេសប្រេស៊ីល និងប្រទេសអាហ្សង់ទីន (Argentina) ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរ។ ក្រុមអាជ្ញាធរនិយាយថា គ្រោះទឹកជំនន់ទឹកនេះជាទូទៅបង្កឡើងដោយទឹកភ្លៀងនារដូវក្តៅ ដែលនាំមកជាមួយនឹងបាតុភូត El Niño។
សមាជិកក្រុមរាំរបស់ Miami ចាប់គ្រាប់ព្រិលក្នុងការប្រកួតបាល់អោបរបស់មហាវិទ្យាល័យ Sun Bowl NCAA រវាងក្រុមមកពី Miami និងរដ្ឋវ៉ាស៊ីនតោននៅក្នុងក្រុង El Paso រដ្ឋ Texas កាលពីថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៥។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ លោក Tanager Tyler និងកូនប្រុសរបស់គាត់ឈ្មោះ Mitchell ឈរមើលរថយន្តដែលធ្លាក់ចូលទៅក្នុងលូ បន្ទាប់ពីទឹកជំនន់បានឆក់រថយន្តនោះ និងអ្នកជិះ៤នាក់ចេញពីផ្លូវមួយ កាលពីយប់ថ្ងៃទី២៥ នៅក្នុងក្រុង Pinson រដ្ឋ Alabama។ អ្នកជិះលើរថយន្តនេះត្រូវបានជួយសង្រ្គោះដោយក្រសួងគ្រប់គ្រងអគ្គិភ័យ។
សមាជិកនៃក្រុម Red Noses Clowndoctors លេងកម្សាន្តជាមួយជនទេសន្តរប្រវេសន៍នៅមជ្ឈមណ្ឌលចុះឈ្មោះនៅក្នុងក្រុង Dobova ប្រទេសស្លូវេនី (Slovenia) មុនពេលពួកគេចាកចេញទៅកាន់ប្រទេសអូទ្រីស។
សមាជិកនៃក្រុមជួយសង្គ្រោះបន្ទាន់ជួយសង្រ្គោះក្រុមមនុស្សមកពីផ្លូវលិចទឹកមួយនៅក្នុងក្រុង Tadcaster ភាគខាងជើងនៃប្រទេសអង់គ្លេស។
អ្នកថតរូបភាពនៃអគ្គិភ័យឈ្មោះ Tod Sudmeier រងកម្តៅនឹងរងើកភ្លើងដែលបោកបក់ដោយខ្យល់ដ៏ខ្លាំងនៅកន្លែងឆេះព្រៃ Solimar នៅក្នុងតំបន់ Ventura រដ្ឋ California កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។ ក្រុមមន្រ្តីអគ្គិភ័យនិយាយថា ភ្លើងឆេះព្រៃនៅរដ្ឋ California ភាគខាងត្បូងបានបំផ្លាញដីចំនួនប្រមាណជា៤០៤ហិចតា ហើយបានឲ្យមានការបិទមហាវិថីសំខាន់ៗចំនួនពីរ និងនាំឲ្យមានការជម្លៀសប្រជាជននៅតំបន់នោះផងដែរ។
មនុស្សដែលស្លៀកពាក់ជា Santa Claus រត់កាត់ផ្លូវដែលមានសុទ្ធតែរូបចម្លាក់ ក្នុងពេលប្រកួត Santa Claus Race នៅក្នុងក្រុងស្កុបជេ (Skopje) ប្រទេសម៉ាសេដ្ឋាន (Macedonia)។
កំពូលនៃវិហាររបស់សាសនាឥស្លាមត្រូវបានគេឃើញលេចឡើងចេញពីអ័ព្ទដែលគ្របដណ្តប់ភូមិ Ponijeri នៃប្រទេសបូស្ន៊ី (Bosnia) និងតំបន់ Herzegovina កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។