រូបភាពជុំវិញពិភពលោក ២៦ ធ្នូ ២០១៩
ស្ត្រីនាំគ្នាបំបែកផ្កាបោះចូលក្នុងទឹកនៅសមុទ្រ Bengal ក្នុងពិធីបួងសួងសម្រាប់ជនរងគ្រោះព្យុះសូណាមី ឆ្នាំ ២០០៤ នៅក្នុងគម្រប់ខួប១៥ឆ្នាំនៃគ្រោះមហន្តរាយនេះ នៅឆ្នេរសមុទ្រ Marina ក្រុង Chennai ប្រទេសឥណ្ឌា។
អ្នករត់ហាត់ប្រាណម្នាក់ស្លៀកពាក់ជា Santa Claus កំពុងដើរកាត់ព្រៃនៅពេលលោកចូលរួមកម្មវិធីរត់មួយឈ្មោះថា «រត់រំលាយទាអាំង» ដើម្បីដុតកាឡូរី បន្ទាប់ពីពិធីនៅថ្ងៃឈប់សម្រាក នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង។
បុរសកាន់សាសនាឥស្លាមសម្ដែងការបួងសួងពិសេសឈ្មោះថា kusoof នៅពេលមានការបង្ហាញផ្ទាល់នូវសូរ្យគ្រាសនៅលើផ្ទាំងកញ្ចក់ធំមួយ នៅព្រះវិហារ Surabaya ស្ថិតនៅខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។
ស្ត្រីម្នាក់កំពុងលួងកូនស្រី ដែលនាងកប់ត្រឹមកនៅក្នុងដីខ្សាច់នៅពេលមានសូរ្យគ្រាស នៅឆ្នេរសមុទ្រ Clifton ក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។ ជនជាតិប៉ាគីស្ថានជាច្រើនមានជំនឿថា ការកប់មនុស្សមានពិការភាពនៅក្នុងដីខ្សាច់នាពេលសូរ្យគ្រាស អាចព្យាបាលកាយសម្បទារបស់ពួកគេឲ្យជាវិញបាន។
មនុស្សជិះអូដ្ឋជាជួរក្នុងថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីស នៅឯវាលខ្សាច់មួយនៅខាងត្បូងទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។
Armando Martin អាយុ ១១ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា លេងហ្គីតាដើម្បីជាកិត្តិយសដល់ GYSGT George Figone Jr. នៅជួរទី៦០ នៃកន្លែងបញ្ចុះសាកសព នៅទីក្រុង Arlington រដ្ឋ Virginia សហរដ្ឋអាមេរិក។
អ្នកហែលទឹកកំពុងចូលរួមប្រកួតហែលលទឹកសម្រាប់ពិធីបុណ្យគ្រីស្ទម៉ាស់ នៅទន្លេ Vltava ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក។
គោមត្រូវបានបង្ហាញនៅឯពិធីមួយឈ្មោះថា «គោមពិសេសចិន» នៅឯ Pakruojis Manor ស្ថិតនៅភាគខាងជើងនៃប្រទេសលីទុយអានី។
រូបភាពពីលើអាកាសបង្ហាញមនុស្សកំពុងចែវទូកនៅលើទន្លេ Nestos នៅភាគខាងជើងនៃទីក្រុង Drama ប្រទេសក្រិក។
ក្មេងស្រីម្នាក់យំបន្ទាប់ពីត្រូវបានចាក់ថ្នាំការពារជំងឺគ្រុនស្វិតដៃជើង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងតាមផ្ទះ នៅទីក្រុងសាណា ប្រទេសយេម៉ែន។
ឡានម៉ាក FIAT 500 បីគ្រឿងចតនៅខាងមុខអាគារបាក់បែកនៃអាងហែលទឹក Ancient Roman Caracalla នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
នាវាដឹកទំនិញមួយគ្រឿងត្រូវបានបោកបក់ដោយព្យុះសង្ឃរា នៅសមុទ្រមេឌីទែរ៉ានេ នៅជិតកំពង់ផែ Ashdod ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។