រូបភាពជុំវិញពិភពលោក ២៦ ធ្នូ ២០១៦

កម្រង​ផ្កា​ដាក់​រំឮក​ដល់​វិញ្ញាណក្ខន្ធ​តារា​ប៉ុប​ជនជាតិ​អង់គ្លេស​លោក George Michael ដែល​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​បទចម្រៀង​ល្បី​រន្ធឺ​មួយ​ឈ្មោះ​ថា «Last Christmas»។ លោក George Michael បាន​ស្លាប់​នៅ​អាយុ​ ៥៣ ឆ្នាំ។ 

ស្រ្តី​ជនជាតិ​ឥណ្ឌា​បោះផ្កា​ចូល​ក្នុង​សមុទ្រ​អំឡុងពេល​ពិធី​មួយ​សម្រាប់​ជនរងគ្រោះ​ពី​រលកយក្ស​ស៊ូណាមិ​ ឆ្នាំ​ ២០០៤ នៅ​ឆ្នេរ Marina Beach ក្នុង​ក្រុង Chennai។

សមាជិក​នៃ​ក្រុម Prizma Ensemble ដោយ​ពាក់​អាវ​ស្រោប​ខ្លួន​ ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​ Hanukkah ប្រពៃណី​របស់​ជនជាតិ​ជ្វីព​ ក្នុង​រដ្ឋធានី​ហ្សេរ៊ុយសាឡិម។ 

ក្មេងៗ​ជាមួយ​នឹង​ម៉ូដ​សក់​ប្រពៃណី​លេង​នៅ​ក្នុង​បរិវេណ​វត្ត​ក្នុង​ភូមិ Set-Set-Yo ជិត​ឃុំ​ Nyaung U ភាគ​កណ្តាល​មីយ៉ាន់ម៉ា។ 

កម្មករ​ម្នាក់​លាប​ល័ក្ខ​ទៅ​លើ​ខ្សែ​​កន្ទុយ​ខ្លែង​នៅ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។ 

ស្រោមមុខ​រូប​កីឡាករ Jamie Vardy ត្រូវ​បាន​គេ​ដាក់​លើ​កៅអី​អង្គុយុ មុន​ពេល​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម Leicester City និង​ក្រុម Everton នៅ​កីឡាដ្ឋាន King Power ក្នុង​ក្រុង Leicester ភាគ​កណ្តាល​ប្រទេស​អង់គ្លេស។ 

ទៀន​រំឮក​វិញ្ញាណក្ខន្ធ​អ្នកដំណើរ និង​អ្នក​បើកយន្តហោះ​យោធា​រុស្ស៊ី Tu-154 ដែល​បាន​ធ្លាក់​ចូលសមុទ្រ​ Black Sea តាម​ផ្លូវ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី ដែល​ការ​រំឮក​នោះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្រុង Sochi កាល​ពី​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ​២០១៦។ 

រូបថត​ពី​អាកាស​បង្ហាញ​ពី​ផ្លូវ​ជាតិ​លិចលង់​ដោយ​ទឹកជំនន់​បន្ទាប់​ពី​មាន​ព្យុះ​ទីហ្វុង Nock-Ten ក្នុង​ក្រុង Polangui ខេត្ត Albay ប្រទេស​ហ្វីលីពីន។ 

អ្នក​ហែលទឹក​ម្នាក់​ត្រូវ​បាន​គេ​ជួយ​លើក​ចេញ​ពី​ទន្លេ Vltava បន្ទាប់​ពី​ការ​ប្រកួត​ហែលទឹក​រដូវ​រងា​ថ្ងៃ​បុណ្យ​ណូអែល​ក្នុង​ក្រុង​ប្រាក សាធារណរដ្ឋឆែក។ 

ក្រុមបាតុករ​ជាមួយ​នឹង​ទង់​ពណ៌​ស​ឈរ​នៅ​អមឡុងពេល​ការ​ចាប់​ផ្តើម​ក្បួន​ Civil March ដើម្បី​ក្រុង Aleppo នៅ​ទីលាន​ហោះហើរ​នៃ​អតីត​ព្រលានយន្តហោះ Tempelhof ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ 

ផ្ទះ​ឈើ​មួយ​គ្រប​ដណ្តប់​ដោយ​ព្រិល​នៅ​តំបន់​ភ្នំ​ Talesh ជិត​សមុទ្រ Caspian Sea ចម្ងាយ​ប្រមាណ ២៦២ គីឡូម៉ែត្រ ភាគ​ឦសាន​ក្រុង​តេរ៉ង់ ប្រទេស​អ៊ីរ៉ង់។ 

ប្រធាន​ក្រុម​ទូកក្តោង​​លោក Thomas Coville (កណ្តាល) កាន់​ភ្លើង​ពណ៌​នៅ​លើ​ទូក «Sodebo Ultim» នៅ​ពេល​លោក​បាន​មក​ដល់​កំពង់ផែ​ក្រុង Brest ភាគ​ខាង​លិច​ប្រទេស​បារាំង បន្ទាប់​ពី​បំបែក​កំណត់ត្រា​ធ្វើ​ដំណើរ​តាម​ទូកក្តោង​ដោយ​មិន​ឈប់ និង​តែ​ម្នាក់​ឯង​ជុំវិញ​ពិភពលោក។ លោក Coville អាយុ ៤៨ ឆ្នាំ​ បាន​មកដល់​ទី​ដៅ​ប្រាំ​បី​ថ្ងៃ​មុន​កំណត់ត្រា​ពី​ពេល​មុន តាមរយៈ​ការ​ធ្វើ​ដំណើរ​លើ​ទូកក្តោង​ Trimaran ប្រវែង​ ៣១ ម៉ែត្រ​របស់​លោក ក្នុង​រយៈពេល​ ៤៩ថ្ងៃ បី​ម៉ោង ប្រាំបី​នាទី និង​៣៨ វិនាទី។ 

សត្វ​ចាប​មួយ​ហោះ​ពី​លើ​ព្រៃ​គ្របដោយ​អព្ទ​នៅ​ក្រុង Zlebe ប្រទេស​ស្លូវ៉ានី។