រូបភាព​ជុំវិញ​ពិភពលោក ២៥ ធ្នូ ២០១៧

ស្ត្រី​ម្នាក់​ចូលរួម​កម្មវិធី Christmas Mass នៅ​ព្រះវិហារ St. Alexander Nevski នៅ​ក្នុង​ក្រុង Sofia ប្រទេស​ប៊ុលហ្គារី។

ព្រះអង្គម្ចាស់ Harry និង​គូដណ្តឹង​របស់​ទ្រង់​គឺ​នាង Meghan Markle ចាកចេញ​ពី​កម្មវិធី​ព្រះវិហារ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​មួយ​នៅ​ក្នុង​ព្រះវិហារ St. Mary Magdalene នៅ​ក្នុង​ក្រុង Sandringham ប្រទេស​អង់គ្លេស។

ទាហាន​អាមេរិកាំង​ទទួល​អាហារ​ពេល​ល្ងាច​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ទីស្នាក់ការ​កណ្តាល Resolute Support នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

អ្នក​គោរព​សាសនា​គ្រិស្ត​ចូលរួម​កម្មវិធី Christmas Eve Mass​ នៅ​ស្តាត​មួយ​នៅ​ក្នុង​ក្រុង Surabaya ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

សត្វ​ប្រើស​ម្យ៉ាង​របស់​ឥណ្ឌា​ជល់​គ្នា​លេង​នៅ​ក្នុង​វាល​មួយ​នៅ​ក្បែរ​ភូមិ Bhetnoi ក្នុង​ស្រុក Ganjam រដ្ឋ Odisha។

អ្នក​ថ្មើរ​ជើង​ឈរ​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ​នៃ​គ្រោះថ្នាក់​បង្ក​ដោយ​ឡាន​ក្រុង​មួយ​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។ អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​ម្នា​ប៉ុន្មាន​នាក់​បាន​ស្លាប់ និង​មនុស្ស​ជាង​១២នាក់​បាន​រងរបួស​ នៅ​ពេល​ឡាន​ក្រុង​មួយ​បើក​វេ​ពេញ​ផ្លូវ។

ឆ្មាំ​សមុទ្រ​ដែល​ពាក់​មួក​ណូអែល​ប្រើ​កែវ​យឺត​ដើម្បី​មើល​អ្នក​ហែល​ទឹក​នៅ​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ឆ្នេរ Bondi ក្រុង​ស៊ីដនី នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

ពន្លឺ​ម្យ៉ាង​ដែល​គេ​ហៅ​ថា Northern lights លេច​ចេញ​ជា​រូបរាង​នៅ​​មេឃ​នៅ​តំបន់ Finnish Lapland ក្រុង Inari ប្រទេស​ហ្វាំងឡង់។

ក្មេងស្រី​ដែល​រត់​ភៀស​ខ្លួន​ដោយសារ​សង្គ្រាម​នៅ​ក្នុង​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស​យេម៉ែន​ទទួល​ទាន​អាហារ​នៅ​ខាង​ក្រៅ​ខ្ទម​របស់​នាង​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Hodeida។

ស្លឹក​ដើម Cherry កក​ត្រូវ​គេ​ថត​បាន​នៅ​ពេល​ព្រឹក​មាន​អ័ព្ទ​ និង​ត្រជាក់​មួយ​នៅ​ក្នុង​ក្រុង Srinagar ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ដែល​តុបតែង​ជា Santa Claus បក់​​ដៃ​ដាក់​មនុស្ស​ម្នា​ពី​ទូក​អ្នក​នេសាទ​មួយ​នៅ​ថ្ងៃ Christmas Eve នៅ​តាម​ឆ្នេរ Valparaiso ប្រទេស​ឈីលី កាលពី​ថ្ងៃទី២៤ ខែធ្នូ​ឆ្នាំ២០១៧។

មនុស្ស​ម្នា​ដើរ​នៅ​ក្រោម​ការ​តុបតែង​សម្រាប់​ពិធី​ចូលឆ្នាំ​ថ្មី​នៅ​លើ​ផ្លូវ​មួយ​ទៅ​កាន់​វត្ត Asakusa Sensoji ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

សត្វ​បក្សី​ម្យ៉ាង​ដែល​គេ​ហៅ​ថា ទៀវ ឈរ​នៅ​លើ​ខ្សែ​ភ្លើង​នៅ​ក្បែរ​ក្រុង Beit Shean ក្នុង​ប្រទេស​អ៊ីស្រាអែល។

កីឡាករ Justin Coleman របស់​ក្រុម Seattle Seahawks ប្រកួត​ក្នុង​ការ​ប្រកួត​បាល់​ឱប​ NFL មួយ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Arlington រដ្ឋ Texas។