រូបភាពជុំវិញពិភពលោក ២៥ ធ្នូ ២០១៦
និស្សិតអ៊ីរ៉ាក់ម្នាក់តុបតែងក្នុងសម្លៀកបំពាក់ Santa Claus ចែកកាដូឲ្យក្មេងៗក្រីក្រនៅខាងក្រៅផ្ទះតូចៗរបស់ពួកគេនៅក្នងុក្រុង Najaf ប្រទេសអ៊ីរ៉ាក់។
អ្នកតំណាងរបស់សាសនាផ្សេងៗ និងមន្រ្តីនានាអុជទៀន Menorah ក្នុងពិធីបុណ្យ Hanukkah របស់ជនជាតិជ្វីព ក្នុងក្រុង Istanbul ប្រទេសតួកគី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។
កម្មកររោងចក្រជ្រលក់ក្រណាត់ម្នាក់ហាលក្រណាត់នៅក្នុងក្រុង Narayanganj ប្រទេសបង់ក្លាដែស។
អ្នកស្រុកអង្គុយនៅក្នុងរថយន្តដឹកទំនិញមួយបន្ទាប់ពីរដ្ឋាភិបាលមូលដ្ឋានអនុវត្តការជម្លៀសបង្ការទុកជាមុននៅតំបន់ Barangay Matnog ក្រុង Daraga ខេត្ត Albay ប្រទេសហ្វីលីពីន ដោយសារខ្យល់ព្យុះ Nock-Ten។
ផ្លូវមួយត្រូវខូចខាតបន្ទាប់ពីការរញ្ជួយដីមួយនៅកោះ Chiloe ប្រទេសស៊ីលី (Chile)។
ស្ត្រីម្នាក់អុជទៀននៅអគារអ្នកចម្រៀងយោធាដ៏ល្បីមួយនៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី នៅក្រោយពេលយន្តហោះដែលដឹកមនុស្ស៩២នាក់ រួមទាំងសមាជិក៦៤នាក់នៃក្រុមចម្រៀង Alexandrov Ensemble ផងដែរ បានធ្លាក់ចូលទៅក្នុង Black Sea បន្ទាប់ពីហោះចេញពីក្រុង Sochi។
អ្នកហែលទឹកម្នាក់ចូលរួមការប្រកួតហែលទឹកក្នុងថ្ងៃណូអែលប្រចាំឆ្នាំនៅបឹង Serpentine ក្នុងឧទ្យាន Hyde Park ក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ព្រះអង្គម្ចាស់ George បុត្រារបស់ព្រះអង្គម្ចាស់ William បៀមស្ករគ្រាប់ ខណៈដែលទ្រង់យាងចេញពីព្រះវិហារ St Mark's Church នៅថ្ងៃបុណ្យណូអែល ក្នុងភូមិ Englefield ប្រទេសអង់គ្លេស។
មនុស្សម្នាអុជទៀនក្នុងពេលសូត្រធម៌មួយនៅថ្ងៃបុណ្យណូអែលនៅវិហារ Alexander Nevski ក្នុងក្រុង Sofia ប្រទេសប៊ុលហ្គារី (Bulgaria) កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។
បុគ្គលិកក្រុមហ៊ុនឈរមើលអ្នកពន្លត់អគ្គិភ័យពន្លត់ភ្លើងនៅក្នុងធុងសាំងនៅរោងចក្រចម្រាញ់ប្រេង Oil Refineries Ltd ក្នុងឆកសមុទ្រ Haifa ប្រទេសអ៊ីស្រាអែល។
ពលរដ្ឋឥណ្ឌាចូលរួមនៅក្នុងព្រឹត្តិការណ៍មួយដើម្បីបំបែកឯកត្តកម្មការព្យាបាលបែប Shirodhara ដែលមានការចាក់ប្រេងតិចៗនៅលើថ្ងាស នៅក្នុងក្រុង Ahmadabad កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។