រូបភាព​ជុំវិញ​ពិភពលោក ២៤ ធ្នូ ២០១៧

បុរស​ម្នាក់​តុបតែង​ជា Santa Claus ផ្តល់​កាដូ​បុណ្យ​ណូអែល​ឲ្យ​គ្រួសារ​មួយ​នៅ​ថ្ងៃ Christmas Eve នៅ​ក្នុង​ក្រុង Espoo ប្រទេស​ហ្វាំងឡង់។

ក្មេងៗ​សិស្ស​សាលា​អាហ្វហ្គានីស្ថាន​ទៅ​រៀន​នៅ​ទីវាល​នៅ​ជំរំ​ជន​ភៀស​ខ្លួន Gambiri នៅ​ក្នុង​ខេត្ត Laghman។

បុរស​ម្នាក់​តុបតែង​ជា Santa Claus បក់​ដៃ​ចេញ​ពី​ម៉ូតូ​មួយ​នៅ​ថ្ងៃ Christmas Eve នៅ​ក្នុង​ក្រុង​បុរាណ​ហ្ស៊េរុយសាឡិម។

សិល្បករ​ដែល​ត្រូវ​បាន​ផាត់​ពណ៌​ឲ្យ​មើល​ទៅ​ដូច​ខ្លា​ចាំង​រូប​នឹង​កញ្ចក់​ នៅ​ពេល​ពួកគេ​រង់ចាំ​សម្តែង​ក្នុង​ពិធី​វប្បធម៌​មួយ​នៅ​ក្នុង​ក្រុង Bengaluru ប្រទេស​ឥណ្ឌា។

មនុស្ស​ម្នា​ប្រមូល​ផ្តុំ​នៅ​លើ​ស្ពាន​មួយ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត Zamboanga Del Sur ប្រទេស​ហ្វីលីពីន។ ខ្យល់​ព្យុះ Tembin បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ដែល​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង និង​ការ​បាក់​ដី​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

មនុស្ស​ម្នា​យំ​នៅ​ក្នុង​ភូមិ​មួយ​ដែល​បំផ្លិច​បំផ្លាញ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ក្រុង Salvador ខេត្ត Lanao del Norte ប្រទេស​ហ្វីលីពីន។

រូបភាព​នេះ​បង្ហាញ​ពី​បណ្តុំ​ធូលី Orion Nebula ដែល​ស្ថិត​នៅ​ចម្ងាយ​៩១គ.ម.​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។

មនុស្ស​ម្នា​តុបតែង​ជា Father Frost និង ​Snow Maiden និង​សមាជិក​នៃ​ក្លឹប​ហែល​ទឹក​ក្នុង​រដូវ​រងា Cryophile បាន​បង្កើត​រូប​២០១៨​នៅ​ច្រាំង​ទន្លេ Yenisei ដើម្បី​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

ពលរដ្ឋ​ចិន​ចូលរួម​ក្នុង​កម្មវិធី Pillow Fight Night ក្នុង​ព្រឹត្តិការន៍​មួយ​ដើម្បី​ប្រារព្ធ​ថ្ងៃ Christmas Eve នៅ ​ក្នុង​ក្រុង Shanghai។

រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX ហោះ​ចូល​ក្នុង​អាកាស នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

កូន​ក្រមុំ​ និង​កូន​កម្លោះ​មួយ​ចូលរួម​ពិធី​ប្រពៃណី​មួយ​នៅ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ នៅ​ក្នុង​ក្រុង Surat ប្រទេស​ឥណ្ឌា។

យុវជន​ប៉ាឡេស្ទីន​ព្យាយាម​ឈរ​នៅ​លើ​កង់​ឡាន​មួយ​នៅ​ឆ្នេរ​មួយ​នៅ​ពេល​ព្រះ​អាទិត្យ​លិច នៅ​ក្នុង​ក្រុង Gaza។