រូបភាពជុំវិញពិភពលោក ២២ ធ្នូ ២០១៦
អ្នកបួសក្នុងវិហារកាតូលិកបែប Orthodox នៅប្រទេសរុស្ស៊ី ភាវនាធម៌រំឮកដល់វិញ្ញាណក្ខន្ធរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីទៅកាន់តួកគី ដែលបានបាត់បង់ជីវិត។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Karlov ត្រូវបានប៉ូលិសតួកគីម្នាក់បាញ់សម្លាប់ក្នុងពិធីមួយនៅក្រុងអង់ការ៉ា។
រូបថតជនជាតិអ៊ុយរូហ្គាយ ដែលបានបាត់ខ្លួនអំឡុងឆ្នាំ ១៩៧៣ ដល់ ១៩៨៥ ក្រោមរបបផ្តាច់ការយោធា ត្រូវបានដាក់តាំងនៅលើនាវាបោះបង់ចោលមួយនៅឆ្នេរក្រុងម៉ុងតេវីដេអូ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
មនុស្សពីរនាក់ដើរកាន់ពិព័រណ៍សម្រាប់ថ្ងៃបុណ្យណូអែលនៅសួនមួយក្នុងក្រុង Pasay ភាគខាងត្បូងក្រុងម៉ានីល ប្រទេសហ្វីលីពីន។
អ្នកចែវក្បូនមួយធ្វើដំណើរចេញពីកំពង់ផែ Pillar Point កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅតំបន់ឆ្នេរ Half Moon Bay រដ្ឋ California។
បុរសម្នាក់រងរបួសដោយសារការវាយប្រហារដោយគ្រាប់បែក ទទួលការព្យាបាលនៅមន្ទីរពេទ្យមួយនៅក្រុង Irbil ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋលោក Norman Sanderson ដាក់ដៃលើក្បាល ស្របពេលដែលសមាជិកសភាមកពីគណបក្សសាធារណរដ្ឋម្នាក់ទៀតគឺលោក Andrew Brock (ខាងស្តាំ) សម្លឹងមើលទៅមុខ អំឡុងពេលការព្យាយាមប៉ុន្តែមិនទទួលបានជោគជ័យក្នុងការដកចេញនូវច្បាប់ HB2 ដ៏ចម្រូងចម្រាស ដែលដាក់កំហិតលើការទទួលបានសិទ្ធិប្រើប្រាស់បន្ទាប់ទឹកសម្រាប់មនុស្សភេទទីបី នៅក្រុង Raleigh រដ្ឋ North Carolina សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
បុរសជនជាតិអាហ្វហ្គានីស្ថានពិនិត្យមើលរបស់របរនៅផ្ទះសមាជិកសភាលោក Mir Wali បន្ទាប់ពីមានការវាយប្រហារដោយខ្មាន់កាំភ្លើងនៅភាគខាងលិចក្រុងកាប៊ូល។
រថយន្តមួយគ្រឿងបើកបរនៅលើផ្ទាំងបន្ទះសូឡានាថ្ងៃសម្ពោធមួយក្នុងក្រុង Tourouvre តំបន់ Normandy ភាគពាយព្យប្រទេសបារាំង។
អ្នកជិះរលកយក្សជនជាតិព័រទុយហ្គាល់លោក Nuno Santos ស្លៀកពាក់ជាតាណូអែល និងកាន់វីយូឡុងមួយ ខណៈពេលដែលលោកកំពុងជិះរលកនៅឆ្នេរ Praia do Norte ក្នុងក្រុង Nazare។
អ្នកស្រី Monica ធ្វើការអបអរសាទរក្នុងការិយាល័យលក់សន្លឹកឆ្នោតរបស់លោកស្រី បន្ទាប់ពីផ្តល់រង្វាន់ឆ្នោតថ្ងៃបុណ្យណូអែល «El Gordo» ទីពីរ ជាមួយនឹងលេខកូត ០៤៥៣៦ នៅក្រុង Pamplona ភាគខាងជើងប្រទេសអេស្ប៉ាញ។
មនុស្សម្នាទទូលទានអាហារនៅភោជនីយដ្ឋាន «អាហារពេលល្ងាចនៅលើអាកាស» ដែលអាចមើលទៅឃើញតំបន់កណ្តាលក្រុងជាមួយនឹងអគារភ្លោះ នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សិល្បករជនជាតិវៀតណាមលោក Quoc Co Giang (ខាងក្រោម) និងប្អូនប្រុស Quoc Nghiep Giang ព្យាយាមបំបែកកំណត់ត្រាឯកទគ្គកម្មពិភពលោក Guinness តាមរយៈការឡើងជណ្តើរដោយក្បាលទ្រក្បាលនៅវិហារ Cathedral of Girona ប្រទេសអេស្ប៉ាញ។