រូបភាព​ជុំវិញ​ពិភពលោក ២១ ធ្នូ ២០១៧

ក្រុមក្មេង​កំព្រា​លេង​ជាមួយ​សត្វ​ខ្លា​មក​ពី​តំបន់ Bengal ក្នុង​ដំណើរ​កម្សាន្ត​បុណ្យ​ណូអែល នៅ​សួន​សត្វ Malabon ក្នុង​ទីក្រុង Malabon នៅ​ខាងជើង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

បុរស​​ម្នាក់​ពាក់​មួក​របស់​តំបន់​ Catalonia កំពុង​ថើប​លើ​សន្លឹក​ឆ្នោត​នៅ​ពេល​គាត់​បោះ​ឆ្នោត​ថ្នាក់​តំបន់​របស់​តំបន់ Catalonia នៅក្នុង​ការិយា​ល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ Barcelona។

ក្មេងៗ​ទើប​នឹង​កើត​​ស្លៀក​ពាក់​​សម្លៀក​បំពាក់​របស់តា Santa និង​ដើមឈើ​បុណ្យ​ណូអែល ដើម្បី​អបអរ​ថ្ងៃ​ឈប់​សម្រាក​ ហើយ​ពួក​គេ​កំពុង​ដេក​នៅ​ក្នុង​​មន្ទីរ​ពេទ្យ Paolo ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ។

ប៉ូលិស​អូស្ត្រាលី​ឈរ​នៅ​ជិត​ឡាន​ដែល​បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ ក្រោយ​ពេល​ពួក​គេ​បាន​ចាប់​ខ្លួន​អ្នក​បើក​បរ​ឡាន​នេះ ដែល​បាន​បើក​បំបុក​ទៅ​លើ​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ នៅ​ឯ​ផ្លូវ​បែក​ជា​បួន​ដ៏​មមាញឹក​មួយ នៅ​ជិត​ស្ថានីយ៍​រថភ្លើង  Flinders Street នៅ​កណ្ដាល​ទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី។

ប្រធានាធិបតី​សហរដ្ឋ​លោក ដូណាល់ ត្រាំ កំពុង​អបអរ​សាទរ​ជាមួយ​​អ្នក​សាធារណរដ្ឋ​នៅ​រដ្ឋសភា បន្ទាប់​ពី​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​បាន​បោះ​ឆ្នោត​អនុម័ត​អំពី​ការ​សើរើ​ប្រព័ន្ធ​ពន្ធ​ដារ នៅ​សេត​វិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

រូប​ថត​មួយ​សន្លឹក​ក្នុង​ចំណោម​២​សន្លឹក​អំពី​ការ​ភ្ជាប់​ពាក្យ​របស់​ព្រះ​អង្គម្ចាស់ Harry និង​នាង Meghan Markle ​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​រាជវាំង Kensington នៅ​​កេហដ្ឋាន Frogmore ​ក្នុង​ប្រទេស​អង់គ្លេស។

រូបថត​បង្ហាញ​ពី​ហ្វូង​សត្វ​ទៀវ​ហើយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពី​លើ​ទីវាល​មួយ​នៅចំណុចជ្រលង​ Jordan Valley ជិត​ទីក្រុង​ Beit Shean របស់​ប្រទេស​អ៊ីស្រាអែល។

បុរស​ឈ្មោះ Kel ដែល​គ្មាន​ផ្ទះ​សម្បែង​ កំពុង​ដេក​នៅ​លើ​កន្លែង​មួយ​នៅ​ស្ថានីយ៍​រទេះ​ភ្លើង​ក្រោម​ដី Hyde Park Station ក្នុង​ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស។

ស្ត្រី​ម្នាក់​កាន់​រូប​ថត​របស់​លោក​ ស្តាលីន បាន​ដាក់​កម្រង​ផ្កា​នៅ​ជិត​ទី​សក្ការៈ​គោរព​ដល់​លោក ចូសេហ្វ ស្តាលីន (Joseph Stalin) នៅ​ជិត​វិមានក្រឹមឡាំង ដើម្បី​រំឭក​ដល់​ថ្ងៃ​កំណើត​របស់​ស្តាលីន នៅ​ទីលាន​ក្រហម ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ស្ត្រី​ជា​កម្មការនី​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ពេល​មាន​ចុះ​អ័ព្ទ​​យ៉ាង​ក្រាស់ ​នៅ​ទីក្រុញូវដេលី ប្រទេស​ឲណ្ឌា។