រូបភាព​ជុំ​វិញ​ពិភពលោក​ ២០ ធ្នូ ២០១៨

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ដើរ​​ដោយ​មាន​កាន់​​បដា​សរសេ​រ​ថា «ជយោ!​ ការ​តស៊ូ​របស់​កម្មករ» និង​​មាន​​មឈូស​តំណាង​ដែល​សរសេរ​ថា «Buch! យើង​យក​សព​អ្នក​មក​ហើយ» ដែល​សំដៅ​លើ​លោក Miquel Buch រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​តំបន់ Catalonia ក្នុង​ពេល​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​បុគ្គលិក​​និង​ធន​ធាន​បន្ថែម​ទៀតសម្រាប់​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។

លោក Fiston Adumba អាយុ៣២ឆ្នាំ អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ប្រតិកម្ម​នឹងលោក Corneille Nangaa ប្រធាន​គណៈកម្មាធិការជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​​ឯករាជ្យ នៅ​ពេល​លោក​ប្រកាស​អំពី​ការ​ពន្យារពេល​ការ​បោះ​ឆ្នោត​នៅ​ទីក្រុងគីនស្ហាសា សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

តារា​សម្ដែង​ Kathy Najimy (កណ្ដាល) និង​ Marisa Tomei (ស្ដាំ) នៅ​តុលាការ​កំពូល​ក្នុង​ទីក្រុង​ញូវយ៉ក មុន​ពេល​សវនាការ​លើ​លោក Harvey Weinstein អ្នក​ផលិត​ខ្សែភាព​យន្ត​ នៅ​តំបន់ Manhattan បុរីញូវយ៉ក សហរដ្ឋ​អាមេរិក។

ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវ​ភេទ​ចូល​រួម​ក្នុង​ករ​​ដង្ហែ​ក្បួន​​កិត្តិយស​​មួយ​នៅ​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា។

​បុរស​ម្នាក់​ពិសារ​កាហ្វេ​នៅ​មុខ​កញ្ចក់​ផ្សព្វផ្សាយ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ក្នុង​ហាង​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

មនុស្ស​ម្នា​កំពុង​រង់​ចាំ​នៅ​ជិត​ច្រក​ចេញ​ដំណើរ​នៃ​ព្រលាន​យន្ត​ហោះ ​Gatwick ជិត​ទីក្រុង​ឡុងដ៍ នៅ​ខណៈ​ដែល​ព្រលាន​យន្ត​ហោះនេះនៅ​តែ​បិទ​ទ្វារ​ដោយ​សារ​តែ​ជើង​ហោះ​ហើរ​ចូល​មក​ទី​នេះ​ត្រូវ​បាន​ពន្យារ​ពេល ឬ​មួយ​ត្រូវ​បាន​បង្វែរ​ទៅ​ព្រលាន​យន្ត​ហោះ​ផ្សេង​ ក្រោយ​ពេល​មាន​ Drone ខ្លះ​ត្រូវ​បាន​គេ​ឃើញ​នៅ​ពី​លើ​ទីលាន​ចុះ​ចតកាល​ពី​យប់ និង​នៅ​ពេល​ព្រឹក។

បុរស​ម្នាក់​ដើរ​នៅ​ក្នុង​កម្ដៅ​ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​គាត់​ក្ដៅ​នៅ​ព្រឹក​ដែល​មាន​អាកាស​ធាតុ​ត្រជាក់ នៅ​ទីក្រុង​ការ៉ាជី (Karachi) ប្រទេស​ប៉ាគីស្ថាន។

មនុស្ស​ម្នា​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធ​ឡាន​តាក់ស៊ី​ដើរ​ដោយ​មេតាណុល ផលិត​ដោយ​ក្រុម​ហ៊ុន Geely ក្នុង​ក្រុង Xian ខេត្ត Shaanxi ប្រទេស​ចិន។

សំបក​ក្រូច​ឃ្វិចត្រូវ​បាន​គេ​ហាល​ក្នុង​កម្ដៅ​ថ្ងៃ​នៅ​កន្លែង​លេង​នៃ​អាគារសម្រាប់​​រស់​នៅ​របស់​រដ្ឋ​ ក្នុង​ទីក្រុង​ហុង​កុង។

នាង ​Ike Khajeek អាយុ​២​ឆ្នាំ​ លេង​ជាមួយ​ទង់​ជាតិ​អាមេរិក​នៅ​ពេល​នាង​រង់​ចាំ​ម្ដាយ​របស់​នាង​ដែល​មក​ពី​ប្រទេស​អ៊ីរ៉ាក់ នៅ​ខណៈ​​គាត់​ស្បថ​ទទួល​សញ្ជាតិ​អាមេរិក​ នៅ​ក្នុង​ពិធី​ទទួល​សញ្ជាតិ​នៅ​ទីក្រុង​ឡូសអេនជឺឡែស រដ្ឋ​កាលីហ័រញ៉ា។

អ្នក​របាំកំពុង​ប្រកួត​នៅ​ខាង​មុខ​រូប​ចម្លាក់​នាគ​ធ្វើ​ពី​ទឹកកក​ ក្នុង​អំឡុង​ពេល​ប្រកួត​រាំ​លើ​បង្គោល​នៅ​ពេល​អាកាស​ធាតុ​ត្រជាក់​ក្នុង​កម្រិត ២៣​អង្សា​ក្រោម​សូន្យ នៅ​ទីក្រុង Mohe ខេត្ត Heilongjiang ស្ថិត​នៅ​ភាគ​​ឦសាន​នៃ​ប្រទេស​ចិន។