រូបភាពជុំវិញពិភពលោក ២០ ធ្នូ ២០១៧

កុមារជាច្រើន​ស្លៀក​ពាក់​ឈុត​ Santa Claus អង្គុយ​ក្នុង​ថ្នាក់​រៀន​មួយ​មុន​ពេល​ចូល​រួម​ពិធី​បុណ្យ​គ្រឹស្តស្មាស​នៅ​ក្នុង​សាលា​នៅ​ទីក្រុង Chandigarh ប្រទេស​ឥណ្ឌា។

បាតុករ​ប៉ាឡេស្ទីន​ម្នាក់​ទាត់​កង់ឡាន​អំឡុង​ការ​ប៉ះ​ទង្គិច​ជា​មួយ​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល​ក្បែរ​ចំណុច​ប្រសព្វ​ក្នុង​តំបន់ West Bank ទីក្រុង Hebron។

កៅអីជាច្រើន​​ត្រូវ​បាន​គេដាក់​ជាមួយ​នឹង​កំទេចកំទី​ផ្សេងទៀតដែល​ត្រូវ​បាន​ប្រមូល​ពី​គ្រោះ​ថ្នាក់មួយ​នៅ​ Interstate 5។

ទារក​រ៉ូហ៊ីងយ៉ា​ម្នាក់​គេង​នៅ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​ Balukhali ក្បែរ​ទីក្រុង​ Cox's Bazar ប្រទេស​បង់ក្លាដែស។

អ្នក​សម្អាត​បង្អួច​ស្លៀក​ពាក់​ជា​សត្វ​មាន់​ ដែល​ជា​ឆ្នាំ​សត្វ​របស់​ចិន​និង​សត្វ​សុនខ​ ថតរូប​នៅ​ពេល​ដែ​លពួកគេ​កំពុង​ធ្វើការ​នៅ​សណ្ឋាគារ​ Ryumeikan ក្នុង​ទីក្រុង​តូក្យួ។

អ្នក​ភូមិ​ Kashmiri ម្នាក់​ដើរ​កាត់​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​អំឡុង​ការ​បាញ់​ប្រហារ​ដោយ​កាំ​ភ្លើង​នៅ​ទីក្រុង​ Shopian ដែល​មាន​ចម្ងាយ ៥៥​គីឡូម៉ែត​ពី​ភាគ​ខាងត្បូង​នៃ ទីក្រុង​ Srinagar ប្រទេស​ឥណ្ឌា​។

រូប​ថត​របស់​តារា​ចម្រៀង​កូរ៉េ​ខាងត្បូង Kim Jong-Hyun អាយុ​២៧ ឆ្នាំ​ ដែល​ជា​អ្នក​ចម្រៀង​ក្នុង​ក្រុម​ចម្រៀង​ប្រុសល្បី​ឈ្មោះ  SHINee ត្រូវ​បាន​ដាក់​នៅ​លើ​អាសនៈកាន់ទុក្ខ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​សេអ៊ូល។

ទារក​អាយុ​មួយ​ខួប​ Fatima Abdullah Hassan ដែល​ទទួល​រង​ពី​កង្វះ​ចំណីអាហារ​​ គេង​នៅ​លើ​គ្រែ​ក្នុង​មជ្ឈមណ្ឌល​ព្យាបាល​កង្វះ​ចំណីអាហារ​នៅ​ទីក្រុង​កំពង់ផែ Red Sea នៃទីក្រុង​ Hodeida ប្រទេស​យេម៉ែន។