រូបភាព​ជុំវិញ​ពិភពលោក ២០ ធ្នូ ២០១៦

មន្រ្តី​អាហ្វហ្គានីស្ថាន​ម្នាក់​ប្រតិកម្ម​នៅ​ពី​មុខ​គំនរ​នៃ​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​ និង​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ នៅ​ជាយ​ក្រុង​កាប៊ុល។

មនុស្ស​ម្នា​អុជ​ទៀន​នៅ​ក្នុង​កែវ​នៅ​ពី​មុខ​ព្រះវិហារ Kaiser Wilhelm Memorial Church ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ ទី​ដែល​ឡាន​ដឹក​ទំនិញ​មួយ​បាន​បុក​ផ្សារ​ណូអែល​មួយ។

សមាជិក​នៃ​ក្រុម​ទាហាន​កិត្តិយស​របស់​តួកគី​សែង​ក្តារមឈូស​របស់​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី Andrei Karlov ប្រចាំ​នៅ​ប្រទេស​តួកគី និង​រូបថត​របស់​លោក​ក្នុង​ពិធី​មួយ​នៅ​ផ្លូវ​ទៅ​ព្រលានយន្តហោះ Esenboga ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី។

បាតុករ​ប្រឆាំង​នឹង​លោក Donald Trump ចូលរួម​ជាមួយ​បាតុករ​ផ្សេង​ទៀត​នៅ​ក្នុង​អគារ Pennsylvania Capitol Building មុន​ពេល​គណៈប្រតិភូ​ទៅ​ដល់​ទីនោះ​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​ នៅ​ក្នុង​ក្រុង Harrisburg រដ្ឋ Pennsylvania កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

យុទ្ធជន​មក​ពី​ក្រុម​ការពារ​តំបន់ Nineveh Plain បើក​រថយន្ត​មួយ​នៅ​ក្នុង​ក្រុង Qaraqosh ដោយ​មាន​ដឹក​យុទ្ធជន​៤នាក់​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ជា​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម​ ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្លូវ​ក្រោម​ភ្នំ​មួយ​ក្នុង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់។

បាតុករ​កុងហ្គោ​ម្នាក់​ដេក​នៅ​លើ​ដី​បន្ទាប់​ពី​ប៉ូលិស​បាន​បើក​ការ​វាយប្រហារ​ជាមួយ​នឹង​គ្រាប់​កាំភ្លើង​ជ័រ​ ក្នុង​ពេល​បាតុកម្ម​នៅ​ខាង​ក្រៅ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ក្នុង​ក្រុង​ប្រេតូរីយ៉ា ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

ប៉ូលិស​គ្រប​សាកសព​មួយ​បន្ទាប់​ពី​មាន​ការ​បាញ់ប្រហារ​នៅ​ខាង​ក្រៅ​មណ្ឌល​ឥស្លាម​មួយ​នៅ​ក្នុង​ក្រុង Zurich ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

រូបភាព​ផ្គុំ​ចូល​គ្នា​នេះ​ត្រូវ​បាន​ថត​ចេញ​ពី​ទម្រង់​១០ផ្សេងៗ​គ្នា ហើយ​វា​បង្ហាញ​ពី​ស្ថានីយ​អាកាស​អន្តរជាតិ​ ដែល​មាន​បុគ្គលិក​៦នាក់​នៅ​លើ​នោះ នៅ​ពេល​វា​ធ្វើ​ដំណើរ​កាត់​ព្រះ​អាទិត្យ​ក្នុង​ល្បឿន​ប្រមាណ​ជា​៨គ.ម​ក្នុង​មួយ​វិនាទី ពី​ឧទ្យាន Newbury រដ្ឋ California កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។

អ្នក​នេសាទ​ក្នុង​តំបន់ Kashmiri គ្រប​ក្បាល និង​ផ្នែក​ខ្លះ​នៃ​ទូក​របស់​ពួកគេ​ជាមួយ​នឹង​ភួយ នៅ​ពេល​ពួកគេ​រង់ចាំ​ចាប់​ត្រី​នៅ​ក្នុង​បឹង Anchar នៅ​ថ្ងៃ​ដ៏​ត្រជាក់​ក្នុង​ក្រុង Srinagar ប្រទេស​ឥណ្ឌា។

អ្នក​មុជ​ទឹក​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ដែល​ស្លៀកពាក់​ជា Santa Claus ហែល​ទឹក​ជាមួយ​នឹង​ត្រី​នៅ​ក្នុង​អាង​មួយ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ណូអែល​មួយ​នៅ Lotte World Aquarium ក្រុង​សេអ៊ូល។

រថយន្ត​បើក​នៅ​តាម​បណ្តោយ​ផ្លូវ Rustaveli ដែល​មាន​ការ​តុបតែង​ដើម្បី​អបអរ​ពិធីបុណ្យ​ណូអែល និង​ពិធី​ឆ្លង​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្រុង​ប៊ីលីស៊ី (Tbilisi) ប្រទេស​ហ្សកហ្ស៊ី កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

កីឡាករ​ជិះ​ក្តារ​លើ​ទឹក Nic Lamb របស់​អាមេរិក​ទម្លាក់​ខ្លួន​តាម​ទឹក ក្នុង​ក្រុង Praia do Norte ក្នុង​វគ្គទី១​នៃ​ការ​ប្រកួត World Surf League's Nazare Challenge ក្នុង​ប្រទេស​ព័រទុយហ្គាល់។