រូបភាពជុំវិញពិភពលោក ០២ ធ្នូ ២០១៩

  • VOA English

ប្រធានាធិបតីបារាំងលោក Emmanuel Macro ចូលរួមគោរពវិញ្ញាណក្ខន្ធទាហានបារាំង ១៣នាក់ ដែលបានពលីនៅប្រទេស​ម៉ាលី នៅក្រុងប៉ារីស។ 
 

កម្មករធ្វើការនៅរោងចក្រអំបោះមួយនៅក្រុង Peshawar ប្រទេសប៉ាគីស្ថាន។ 

អ្នករស់នៅជិតខាងជាមួយប្រធានាធិបតីឈីលីលោក Sebastian Pinera ត្រូវបានក្រុមបាតុករបាញ់ដោយបំពង់ឧស្ម័នពន្លត់ភ្លើងនៅជិតគេហដ្ឋានលោក Pinera ក្នុងក្រុងសាន់ត្យាហ្គោ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។ 

បន្ទះស្រូបពន្លឺព្រះអាទិត្យនៅស្រុក Ruicheng ខេត្ត Shanxi ប្រទេសចិន។ 

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងមេដឹកនាំបក្សប្រឆាំង Labour Party លោក Jeremy Corbyn ចូលរួមក្នុងការគោរពវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតដោយការវាយប្រហារចាក់នឹងកាំបិតមួយនៅលើស្ពាន London Bridge។ 

កីឡាករក្រុមបាល់ឱបអាមេរិក New York Giants កំពុងប្រកួតជាមួយក្រុម Green Bay Packers នៅកីឡាដ្ឋាន Metlife ក្នុងក្រុង East Rutherford រដ្ឋ New Jersey កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។ 

កីឡាការនីម្នាក់ចូលរួមក្នុងការប្រកួតជិះកង់ប្រណាំងកាត់ភ្នំ «Raid des Alizes» ដែលមានអ្នកចូលរួមប្រកួតទាំងអស់ជាស្រ្តី នៅកោះ Martinique។ 

ជនចំណាកស្រុកម្នាក់ដើរកាត់អំឡុងពេលព្រិលធ្លាក់នៅជំរំភៀសខ្លួន Vucjak នៅប្រទេសបូស្នី។ 

អ្នកកាន់សាសនាហិណ្ឌូចូលរួមក្នុងពិធីបុណ្យ «Gadhimai Mela» នៅក្រុង Bariyarpur ប្រទេសនេប៉ាល់។