រូបភាព​ជុំវិញ​ពិភពលោក ០២ ធ្នូ ២០១៨

នាង Tiffany Utterson (រូប​ស្តាំ) និង​កូនៗ​របស់​នាង ដាក់​កម្រង​ផ្កា​នៅ​ខាង​ក្រៅ​ច្រក​ចូល​សហគមន៍​ទៅ​កាន់​ផ្ទះ​របស់​លោក​អតីត​ប្រធានាធិបតី George H.W. Bush ក្នុង​ក្រុង Houston រដ្ឋ Texas។ លោក Bush បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ក្រុង Houston ក្នុង​វ័យ​៩៤​ឆ្នាំ។

បាតុករ​ដើរ​ក្បួន​ «យក​អាកាសធាតុ​យើង​មក​វិញ ឬ Claim the Climate» នៅ​ក្នុង​តំបន់ EU Quarter ក្នុង​ក្រុង​ប្រ៊ុចសែល។ សន្និសីទ​ស្តី​ពី​អាកាសធាតុ COP24 នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ចាប់​ពី​ថ្ងៃទី២ ដល់​១៤ ខែធ្នូ។

ប៉ូលិស​កុបកម្ម​មាន​ថ្នាំ​ពណ៌​នៅ​លើ​ខ្លួន​ នៅ​ក្នុង​ពេល​ប៉ះទង្គិច​មួយ​ជាមួយ​នឹង​បាតុករ​ ដែល​ជា​ផ្នែក​មួយ​នៃ​បាតុកម្ម​អាវ​លឿង (Yellow vests)​ ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ប្រេង និង​ចំណាយ​រស់​នៅ​ក្នុង នៅ​លើ​ផ្លូវ Champs Elysees ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ជិះ​រទេះ​គោ ក្នុង​ពេល​ប្រណាំង​រទេះ​គោ​ប្រពៃណី​មួយ​ ដែល​គេ​ហៅ​ថា pacu jawi នៅ​ក្នុង​ភូមិ Pariangan ​ខេត្ត​សូម៉ាត្រា​ខាង​លិច កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

ស្ត្រី​ក្នុង​ឈុត​ប្រពៃណី​លេង​ជាមួយ​នឹង​អ្នក​ដំណើរ​នានា​ នៅ​ផ្សារ​ណូអែល​មួយ​នៅ​ទីលាន Red Square ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

មនុស្សម្នា​តុបតែង​ក្នុង​ឈុត Santa Claus ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ Papa Noel លើក​ទី៩ នៅ​ក្នុង​ក្រុង Turin​ ប្រទេស​អ៊ីតាលី។

ក្រុម​របាំ Shanghai Ballet សម្តែង​ឈុត Greatest Swan Lake in the World នៅ​លើ​ឆាក​ ក្នុង​ពេល​ហាត់​សម​ស្លៀក​សម្លៀកបំពាក់​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

ស្ត្រី​ម្នាក់​ថត​រូប​នៃ​ការ​តាំង​បង្ហាញ​ទង់ជាតិ​របស់​កុលសម្ព័ន្ធ Emirati ដែល​រៀបចំ​សម្រាប់​ទិវា National Day នៅ​ក្នុង​ក្រុង Dubai ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។

លោក David Saint Jacques អាកាសយានិក​ជនជាតិ​កាណាដា​លេង​ជាមួយ​កូន​ប្រុស​របស់​លោក ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​កន្លែង​បាញ់​យានអវកាស​ដែល​ជួល​ដោយ​រុស្ស៊ី ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។ បេសកកម្ម Soyuz ថ្មី​ទៅ​កាន់​ស្ថានីយ​អាកាស​អន្តរជាតិ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣ ខែធ្នូ ដោយ​មាន​អាកាសយានិក​អាមេរិកាំង Anne McClain លោក​អាកាសយានិក​រុស្ស៊ី Оleg Kononenko និង​លោក David Saint Jacques។

សមាជិក​នៃ​ក្រុម Compagnie Planete Vapeur ឈរ​នៅ​លើ​ក្បាល​សត្វ​ដ៏​ធំ​មួយ​សម្តែង​ក្នុង​ពេល​ដើរ​ក្បួន​នៃ​ពិធីបុណ្យ Saint Nicholas ក្នុង​ក្រុង Nancy ប្រទេស​បារាំង កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។