រូបភាពជុំវិញពិភពលោក ១៩ ធ្នូ ២០១៩
អ្នកពន្លត់អគ្គិភ័យម្នាក់កំពុងពន្លត់ភ្លើងព្រៃដើម្បីការពារទ្រព្យសម្បត្តិនៅតំបន់ Balmoral ស្ថិតនៅប្រមាណ ១៥០ គ.ម ភាគពាយ័ព្យនៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
បុរសម្នាក់រែកថូទឹកធ្វើពីផ្លាស្ទិក នៅលើដងផ្លូវក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
បុរសជនជាតិបង់ក្លាដែសម្នាក់កំពុងធាក់រ៉ឺម៉កដែលដឹករបស់របរពេញ នៅជិតទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។
លោក Martin Cerny អ្នកគូររូប និងអ្នករចនាម៉ូតជនជាតិឆែក ឈរនៅខាងមុខវាំងននដែលត្រូវបានដំឡើងថ្មីៗ ក្នុងពេលមានការជួសជុលកែលម្អនៅអាគារសម្ដែងល្ខោនអូប៉េរ៉ាជាតិ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក។
មាន់ជល់ពីរក្បាលត្រូវបានគេដាក់ក្នុងទ្រុងត្រៀមប្រយុទ្ធនៅឯក្លឹបបញ្ជល់មាន់ នៅទីក្រុង Toa Baja ប្រទេសព័រតូរីកូ។
ស្ត្រីជនជាតិប៉ាឡេស្ទីនម្នាក់ឈរនៅជិតផ្ទះរបស់គាត់ នៅជិតកន្លែងដែលរងការវាយប្រហារដោយអ៊ីស្រាអែល កាលពីយប់កន្លងទៅ ក្នុងទីក្រុង Gaza City។
បាតុករម្នាក់ពាក់ម៉ាស់ដែលមានរូបលោក Julian Assange ស្ថាបនិក Wikileaks និងស្លៀកពាក់ឈុតអ្នកទោស នៅពេលលោកឈរនៅខាងក្រៅតុលាការ Westminster Magistrates នៅទីក្រុងឡុងដ៍។
អ្នកស្រី Emma Harper MSP កំពុងលើកកម្ពស់ការយល់ដឹងអំពីការធ្វើជំនួញសត្វឆ្កែដោយខុសច្បាប់ និងអំពីការទទួលខុសត្រូវរបស់ម្ចាស់ឆ្កែ នៅក្នុងពិធីថតរូបនៅឯរដ្ឋសភានៃប្រទេសស្កុតលែន រាជធានីអេឌីនប៊ឺក ក្នុងចក្រភពអង់គ្លេស។
ឡានពន្លត់អគ្គិភ័យមួយគ្រឿងដែលមានសរសេរអក្សរថា «កូដកម្ម» កំពុងបើកបរក្នុងទីក្រុង Nantes ប្រទេសបារាំង។
ម្ចាស់ក្សត្រីអង់គ្លេស Elizabeth និងព្រះអង្គម្ចាស់ Charles បានមកដល់ពិធីបើកកិច្ចប្រជុំនៅរដ្ឋសភា នៅអាគាររដ្ឋសភា ក្នុងទីក្រុងឡុងដ៍។