រូបភាព​ជុំវិញ​ពិភពលោក ១៩ ធ្នូ ២០១៨

បុរស​ម្នាក់​បី​ទារក​ម្នាក់​នៅ​ជិតភ្នក់​ភ្លើង​មួយ​នាពេលព្រឹក​ព្រហាមដ៏ត្រជាក់​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

ជនជាតិ​ប៉ាគីស្ថាន​កាន់សាសនា​គ្រិស្ត​ចូល​រួម​ក្នុង​ពិធីអុជទាន​អំឡុង​ការ​អបអរ​ពិធី​បុណ្យ​បុណ្យណូអែល​ក្នុង​ទីក្រុង​ Lahore។

បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៨ នាង Catriona Gray នៃ​ប្រទេស​ហ្វីលីពីន​បក់​ដៃ​ទៅកាន់​អ្នក​គាំទ្រ​ខណ​ដែល​នាង​មកដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ម៉ានីល។

សម្តេចប៉ាប​ Francis សំឡឹង​មើល​សុនខ​មួយក្បាល​ក្នុង​ពិធី​ជួបជុំ​ប្រចាំ​សប្តាហ៍​នៅ​សាល Paul VI បុរី​វ៉ាទីកង់​ ទីក្រុង​រ៉ូម។

បុគ្គលិក​នៅ​កំពង់ផែ​នៃ​ប្រទេស​ឈីលី​ប៉ះពាល់​ជាមួយ​ប៉ូលិស​កូបកម្ម​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹងក្រុម​ហ៊ុន​ប្រតិបត្តិ​នៅ​កំពង់ផែ​ក្នុង​ទីក្រុង​ Valparaiso ប្រទេស​ឈីលី​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨។

ក្មេង​ប្រុស​ម្នាក់​ពាក់​មួក​បង្ហាញ​ផ្លូវ​ឈរ​នៅ​ចន្លោះ​ដងទង់ជាតិ​អំឡុង​ពិធី​បើកបង្ហាញ​វិមាន​ឧទ្ទិស​ជូន​មេដឹក​នាំ​ Yugoslav Josip Broz Tito ក្នុង​ទីក្រុង​ Podgorica​ ប្រទេស​ម៉ុងតេណេហ្គ្រោ។