រូបភាពជុំវិញពិភពលោក ១៩ ធ្នូ ២០១៧

បាតុករ​ប៉ាឡេស្ទីន​ម្នាក់​ស្លៀក​ពាក់​ជា​ Santa Claus គប់​ថ្ម​ទៅកាន់​ទាហាន​អ៊ីស្រាអែល​អំឡុង​ការ​ប៉ះទង្គិច​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រាំ​ក្នុង​ការ​ទទួល​ស្គាល់​​ទីក្រុង​ Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​នៅ​ទីក្រុង​ Ramallah នៃ​តំបន់ West Bank។

កូនសិស្ស​ទាហាន​ដើរ​ក្រោម​ព្រិល​ធ្លាក់​នៅ​ខាង​មុខ​ព្រះវិហារ​ St Basil Cathedral នៅ Red Square ទីក្រុង​ម៉ូស្គូ។

សត្វគោ​មួយ​ក្បាល​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ​នៅ​ក្នុង​ Villa Santa Lucia ក្បែរ​ទីក្រុង​ Chaiten ភាគ​ខាងត្បូង​ប្រទេស​ឈីលីបន្ទាប់​ពី​ដី​បានបាក់​ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​​បណ្តាល​ឲ្យ​​មាន​មនុស្ស​១២​នាក់​ស្លាប់​និង​១៥​នាក់​បាត់​ខ្លួន។

សត្វ​សំពោច​កំពុង​លេង​នៅ​ក្រោម​អំពូល​កម្តៅ​ក្នុង​សួន​សត្វ Opel ក្នុង​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

អ្នក​ស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​មកដល់​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ពិធី​បើក​សម្ភោធទីកន្លែង​រំឮក​វិញ្ញាណក្ខន្ធ​នៅ​ក្នុង​ទីក្រុង​បែរឡាំង​ប្រទេស​អាល្លឺម៉ង់។

ទាហាន​ជើង​ទឹក​កូរ៉េ​ខាង​ត្បូង​ម្នាក់​តម្រង់​កាំ​ភ្លើង​នៅលើ​ភ្នំ​មួយ​ក្នុង​វគ្គ​ហ្វឹក​ហាត់​រដូវ​រងា​រួម​គ្នា​ជាមួយ​អាមេរិក​នៅ​ទីក្រុង​ Pyeongchang ដែល​មាន​ចម្ងាយ​ប្រមាណ​១៨០​គីឡូម៉ែត​ពី​ទីក្រុង​សេអ៊ូល។

អ្នក​ភូមិ​ Kashmiri បាន​មកដល់​​ពិធី​បុណ្យ​សព​យោធា​ម្នាក់​ឈ្មោះ​ Tanveer Ahmed និង​ Ruby Jan នៅ​ភូមិ Batmurran Kellar ស្រុក Shopian។

សមាជិក​ថ្មី​របស់​កងកម្លាំង​ប៉ូលិស​ជាតិ​ដង្ហែ​ក្បួន​អំឡុង​ពិធី​បញ្ចប់​ការសិក្សា​របស់​ខ្លួន​ពី​សាលា​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ Port-au-Prince ប្រទេស​ហៃទី។

ប៉ូលិស​កូបកម្ម​​ប៉ះទង្គិច​ជាមួយ​នឹង​បាតុករ​តវ៉ា​ប្រឆាំង​នឹង​កំណែ​ទម្រង់សោធន​នៅ​ខាង​ក្រៅ​សភាទីក្រុង​ Buenos Aires​ ប្រទេស​អាហ្សង់ទីន។