រូបភាព​ជុំវិញ​ពិភពលោក ១៨ ធ្នូ ២០១៧

រម៉ាំង​ឈរ​នៅ​លើ​វាល​មួយ ខណៈ​ដែល​ព្រិល​ធ្លាក់​នៅ​ក្បែរ​ក្រុង Moerfelden-Walldorf ប្រទេស​អាល្លឺម៉ង់។

កុមារ Yasin Arfat វ័យ​៦ឆ្នាំ ដែល​ជា​ជន​រ៉ូហ៊ីងយ៉ា​ភៀស​ខ្លួន​មាន​ជំងឺ​ខាន់ស្លាក់។ កុមារ​រូប​នេះ​ដេក​នៅ​លើ​គ្រែ​មួយ​នៅ​គ្លីនិក Medecins Sans Frontieres នៅ​ក្បែរ​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស។

អ្នក​ភូមិ​ព្យាយាម​ឆ្លងកាត់​ស្ពាន Caraycaray ដែល​បែកបាតក់​ បន្ទាប់​ពី​មាន​ព្យុះ Kai-Tak បោកបក់​លើ​ខេត្ត Biliran ប្រទេស​ហ្វីលីពីន។

អ្នក​សម្តែង​ដែល​តុបតែង​ជា Santa Claus រាំ​នៅ​ក្នុង​ហាង​ទំនិញ​មួយ​នៅ​ក្នុង​ក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី។

លោក Anton Shkaplerov អាកាសយានិក​រុស្ស៊ី លោក Scott Tingle អាកាសយានិក​អាមេរិកាំង និង​លោក Norishige Kanai អាកាសយានិក​ជប៉ុន បក់​ដៃ​នៅ​ក្បែរ​កន្លែង​បាញ់​រ៉ុក្កែត Soyuz-FG។

ក្មេងៗ​ដើរ​កាត់​ផ្ទះ​បែក​បាក់​នៅ​ក្នុង​ក្រុង Barangay San Mateo Borongan ខេត្ត Samar​ ប្រទេស​ហ្វីលីពីន។

លោក LeBron James នៃ​ក្រុម Cleveland Cavaliers ពាក់​ស្បែកជើង​ពណ៌​ស និង​ខ្មៅ​ ដែល​មាន​សរសេរ​ពាក្យ​ថា «សមភាព»។

ពលរដ្ឋ​ឥណ្ឌា​ដែល​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ​រង់ចាំ​រថយន្ត​ក្រុង​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​ក្បែរ​ផ្ទាំង​ពាណិជ្ជកម្ម​សម្លៀកបំពាក់​មួយ​នៅ​ក្នុង​ក្រុង Thiruvananthapuram រដ្ឋ Kerala ប្រទេស​ឥណ្ឌា។

មនុស្ស​ម្នា​ចាំង​ស្រមោល​ចូល​ក្នុង​ទឹក​នៅ​ពេល​ឈរ​លើ​ផ្លូវ​ដើរ​មួយ​ដែល​តុបតែង​ជាមួយ​នឹង​ភ្លើង​បុណ្យ​ណូអែល​នៅ​ក្នុង​ក្រុង Larnaca ប្រទេស​ស៊ីប។

ភ្នំ​ភ្លើង Sinabung ផ្ទុះ​បញ្ចេញ​ផេះ​នៅ​ក្នុង​ក្រុង Karo ខេត្ត North Sumatra ប្រទេស​ឥណ្ឌូនេស៊ី។