រូបភាព​ជុំវិញ​ពិភពលោក ១៧ ធ្នូ ២០១៧

សម្តេច​ប៉ាប Francis ផ្លុំ​ទៀន​នៅ​ថ្ងៃ​ខួប​៨១ឆ្នាំ​ក្នុង​កម្មវិធី​ឯកជន​មួយ​ជាមួយ​ក្មេងៗ​នៅ​សាល Paul VI នៅ​ក្នុង​បុរី​វ៉ាទីកង់។

រ៉ុក្កែត Soyuz MS-07 ដែល​ដឹក​នាវិក​ថ្មី​ម្នាក់​ទៅ​កាន់​ស្ថានីយ​អាកាស​អន្តរជាតិ​ នៅ​កន្លែង​បាញ់​ឈ្មោះ Baikonur នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។

ប៉ូលិស​ម្នាក់​ស្រែក​ នៅ​ពេល​ក្មេងៗ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ព្រះវិហារ​មួយ​ក្នុង​ក្រុង Quetta ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

អ្នក​គាំទ្រ​លោក Mikheil Saakashvili ​អតីត​ប្រធានាធិបតី​ហ្សកហ្ស៊ី និង​អ៊ុយក្រែន​សម្រុក​ចូល​ក្នុង​អគារ​មួយ​នៃ​មជ្ឈមណ្ឌល​សិល្បៈ​អន្តរជាតិ​នៅ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន។

មនុស្ស​ម្នា​មើល​ការ​ដង្ហែ​ក្តាមឈូស​របស់​ស្តេច Michael រូម៉ានី​ទៅ​កាន់​ព្រះ​វិហារ​មួយ​នៅ​ក្នុង​ក្រុង Bucharest ប្រទេស​រូម៉ានី កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។ ពលរដ្ឋ​រូម៉ានី​រាប់​ពាន់​នាក់​បាន​ចូលរួម​ជាមួយ​នឹង​រាជវង្ស​នៅ​អឺរ៉ុប​ដើម្បី​ធ្វើ​ការ​គោរព​ដល់​ស្តេច Michael។

បុរស​ម្នាក់​ជួយ​ស្ត្រី​ម្នាក់​រងគ្រោះ​នោ​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ព្រះ​វិហារ​មួយ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង Quetta ប្រទេស​ប៉ាគីស្ថាន។ អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ពីរ​ម្នាក់​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​ព្រះវិហារ​មួយ នៅ​ពេល​មនុស្ស​រាប់រយ​នាក់​ចូលរួម​កម្មវិធី​មួយ​នៅ​មុន​បុណ្យ​ណូអែល។

លោក Francois Gabart ដែល​ជា​អ្នក​ជិះ​ស្គី​ជនជាតិ​បារាំង​សប្បាយ​ចិត្ត​នៅ​ពេល​លោក​បំបែក​កំណត់​ត្រា​ពិភពលោក​របស់​លោក​នៅ​កំពង់ផែ Brest ភាគ​ខាង​លិច​ប្រទេស​បារាំង។ លោក Gabart បំបែក​កំណត់​ត្រា​ពិភពលោក​ក្នុង​ការ​ជិះ​ទូក​ជុំវិញ​ពិភពលោក​ម្នាក់​ឯង​ ក្នុង​ការ​រយៈពេល​៤២ថ្ងៃ និង​១៦ម៉ោង។

មនុស្សម្នា​ដុត​ទៀន​នៅ​ក្នុង​ព្រះ​វិហារ​មួយ​នៅ​ក្នុង​ក្រុង Tbilisi ប្រទេស​ហ្សកហ្ស៊ី។

មនុស្ស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ពេល​ព្រិល​ធ្លាក់​ក្នុង​ក្រុង Dalian ខេត្ត Liaoning ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

ភ្លើង​ឆេះ​នៅ​លើ​ភ្នំ​នៅ​ក្រោយ​ផ្ទះ​មួយ​នៅ​ក្នុង​ក្រុង Montecito រដ្ឋ California កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

អ្នក​គាំទ្រ​ម្នាក់​របស់​ក្រុម​ន័រវែស​លើក​ទឹក​ចិត្ត​ដល់​ក្រុម​លោក​ក្នុង​ពេល​ប្រកួត IHF Women’s World Championship រវាង​ក្រុម​បារាំង និង​ន័រវែស នៅ​ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។

បុរស​ម្នាក់​ដើរ​កាត់​ការ​តុបតែង​សម្រាប់​បុណ្យ​ណូអែល​នៅ​ខាង​ក្រៅ​អគារ​ China World Trade Center Tower III ក្នុង​ក្រុង​ប៉េកាំង​ ប្រទេស​ចិន។