រូបភាពជុំវិញពិភពលោក ១៧ ធ្នូ ២០១៦

  • VOA

យុវជន​ប៉ាឡេស្ទីន​នៃក្រុមកីឡា​ Free Parkour មក​ពី​តំបន់​ហ្គាហ្សា កំពុង​ហ្វឹកហាត់​ជំនាញកីឡា Parkour នៅ​ក្នុង​ទីក្រុង​ហ្គាហ្សា។

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន Yoshiro Mori (ឆ្វេងតាំទី២) និង​អនុប្រធាន​សហព័ន្ធ​កីឡា​យូដូ​ជប៉ុន Yasuhiro Yamashita (ស្តាំ​ទី​២) កំពុង​ទស្សនា​ការ​បង្ហាញ​ក្បាច់​បុរាណ​យូដូ នៅ​ទីក្រុង​តូក្យូ កាល​ពីថ្ងៃទី​១៦​ ខែ​ធ្នូ។

សព្វាវុធ​នៅ​មូលដ្ឋាន​រុស្ស៊ី​នៅ​ទីតាំង​មួយ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា Palmyra ក្នុង​ប្រទេស​ស៊ីរី។ រូបភាព​ត្រូវ​បាន​គេ​ថត​កាល​ពី​ថ្ងៃទី​១៣ ខែ​ធ្នូ។ កាល​ពី​ថ្ងៃ​សុក្រ​ មាន​ការ​វាយប្រហារ​ដោយ​កង​កម្លាំង​ចម្រុះ​​មួយ​ដែល​បានកម្ទេច​អាវុធ​របស់​រុស្សី និង​ស៊ីរី ដែល​ពួក​រដ្ឋឥស្លាម​បាន​រឹមអូស។

បុរសជនជាតិស៊ីរីដែលរងរបួសទើបមកដល់ព្រំដែនស៊ីរីនៅចំណុច Bab al-Hawa ដែល​ជា​ច្រក​ឆ្លងកាត់​ប្រទេស​ស៊ីរី​ និង តួកគី។ គាត់​កំពុង​រង់​ចាំ​កូន​របស់​គាត់​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​មួយ។

បុរសម្នាក់​កំពុង​ជិះ​ម៉ូតូ​ដោយ​ពាក់​ម៉ាស់បិទ​មុខ នៅ​ពី​មុខ​បន្ទាប់​ជើង​មេឃ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

កុមារអំបូរជនជាតិ Cantagallo ដែលជាជន​ជាតិ​ដើម​នៅ​សហគមន៍​ Shipibo-Konibo កំពុង​លេង​ស្គរ​ក្នុង​អំឡុង​ពេល​ដែល​ប្រធានាធិបតី​ប៉េរូ លោក Pedro Pablo Kuczynski ធ្វើ​ទស្សនកិច្ច​នៅ​ទី​នោះ​ ក្នុង​ទីក្រុង​ លីម៉ា។

អ្នកលក់កំពុងបង្ហាញម្ទេសសម្រាប់លក់នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​មួយ​នៅទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

អ្នកធ្វើដំណើរ​ពី​កោះ Peaks  បាន​មក​ដល់​ទីក្រុង​ Portland រដ្ឋ​ Maine កាល​ពី​ថ្ងៃ​សុក្រ។ នៅទីនោះ​សីតុណ្ហភាព​បាន​ធ្លាក់​មក​នៅ​ -២ អង្សា ហើយ​កម្រិត​ត្រជាក់​នៃ​ខ្យល់​ធ្លាក់​រហូត​ដល់​ -២៥ អង្សា។

បុរសម្នាក់កំពុងដើរនៅក្នុងតំបន់ភ្នំ Alps នៅ​ជិត​ទីក្រុង​ Elva នៅ​ជ្រលង​ភ្នំ Maira ​ភាគ​ខាង​ពាយព្យ​ប្រទេស​អ៊ីតាលី។ 

កុមារ​ដែល​បាត់​បង់​ទីជម្រក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​លេង​នៅ​ខាង​ក្រៅ​ផ្ទះ​បណ្ដោះ​អាសន្ន​របស់​ពួក​គេ​ នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន​មួយ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុមការពារសន្តិភាពជប៉ុនបាន​មក​ដល់​ព្រលាន​យន្តហោះ Juba​ ដើម្បី​ចូល​រួម​ក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង។

កងទ័ពនាវាមុជទឹក​កំពុង​ឈរ​យាម​មឈូសលោក John Glenn នៅ​ក្នុង​អាគារ​រដ្ឋ​នៅ​រដ្ឋ Ohio ក្នុង​ទីក្រុង​ Columbus។ លោក Glenn មាន​អាយុ​៩៥​ឆ្នាំ គឺ​ជា​ជន​ជាតិ​អាមេរិកាំង​ទី​មួយ ដែល​បាន​ធ្វើ​ដំណើរ​ក្នុង​តារា​វិថី។ លោក​បាន​ទទួល​មរណភាព​កាល​ពី​សប្តាហ៍​មុន។