រូបភាព​ជុំវិញ​ពិភពលោក ១៧ ធ្នូ ២០១៥

ស្រ្តី​ម្នាក់​ឈរ​ថត​រូប​នៅ​ពី​មុខ​ពិព័រណ៍​ភ្លើង​ពណ៌​ថ្ងៃ​បុណ្យ​ណូអែល​នៅ​អូរ​ Chongye តំបន់​កណ្តាល​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។

ផ្កា​ដាហ្វូឌិល (Daffodils) នៅ​ឯ​សួន​ Olympic Park ក្នុង​ក្រុង​ឡុងដ៍។ សីតុណ្ហភាព​ក្តៅ​ល្មម​ដែល​មិន​ត្រូវ​បាន​រំពឹង​ទុក​បាន​បង្ក​ឲ្យ​ផ្កា​ប្រភេទ​នេះ​រីក។

សមាជិក​អង្គរក្ស​កិត្តិយស​ចិន​ត្រៀម​លក្ខណៈ​សម្រាប់​ពិធី​ទទួល​ស្វាគមន៍​នាយករដ្ឋមន្រ្តី​រុស្ស៊ី​លោក Dmitry Medvedev នៅ​ឯ​សាល​ Great Hall of the People នៅ​ក្រុង​ប៉េកាំង។

សាឡាង​មួយ​ឆ្លង​កាត់​បឹង​ Lake Geneva ជិត​ក្រុង​ Lausanne ប្រទេស​ស្វីស​ នា​ថ្ងៃ​ទី១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៥។

កុមារ​គ្មាន​ទី​ជម្រក​មួយ​រូប ដែល​បាន​រត់​ភៀសខ្លួន​ពី​ខេត្ត Saada ភាគ​ពាយព្យ​រដ្ឋធានីសាណា (Sana'a) ជាមួយ​នឹង​គ្រួសារ​ រង់​ចាំ​​ទទួល​ជំនួយ​​អំឡុងពេល​ចែកចាយ​ស្បៀង​អាហារ​ដោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​រដ្ឋធានី​សាណា ប្រទេស​យេម៉ែន។

មនុស្ស​ម្នា​ថត​រូប​ជាមួយនឹង​ការ​តុបតែង​លម្អ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​ដោយ​មាន​បញ្ចេញ​ភ្លើង​ពណ៌​នៅ​លើ​ដងផ្លូវ​មួយ​នៅ​ក្រុង Medellin ប្រទេស​កូឡុំប៊ី​ នា​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។

សម្តេច​ប៉ាប​ Francis ផ្លុំ​ទៀន​លើ​នំ​ខួប​កំណើត​ព្រះ​អង្គ​ ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុម​យុវជន​មជ្ឈមណ្ឌល​ Catholic Action នៅ​អំឡុង​ពេល​ជួបជុំ​ជា​លក្ខណៈ​ឯកជន​មួយ​នៅ​វិមាន​វ៉ាទីកង់ (Vatican)។ 

អ្នកសារព័ត៌មាន​ Radio Tele Timoun លោក Lindor Kerby ត្រូវ​បាន​ផ្តល់​ជំនួយ​ដោយ​ក្រុម​បាតុករ​ បន្ទាប់​ពី​ក្រុម​រក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ពី​ប្រទេស​ប្រេស៊ីល​បាន​បាញ់​គ្រាប់បែក​ផ្សែង​នៅ​អំឡុងពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ក្រុមប្រឹក្សា​បោះឆ្នោត​នៅ​ក្នុង​ប្រទេស អំឡុងពេល​ការ​រំលឹក​ខូប​លើក​ទី​២៥ នៃ​ការ​បោះឆ្នោត​លក្ខណៈ​ប្រជាធិបតេយ្យ​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៩០ នៅ​ក្រុង Port-au-Prince ប្រទេស​ហៃទី​ នា​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ ជម្លោះ​លើ​លទ្ធផល​ការ​បោះឆ្នោត​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​នានា​តាម​ដង​ផ្លូវ​ឡើង​វិញ ហើយ​មាន​ការ​ចោទប្រកាន់​ផ្សេងៗ​ទាក់ទិន​នឹង​ការ​បន្លំ​សន្លឹក​ឆ្នោត​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​ប្រឆាំង។

Israeli Arab members hold signs in protest as security pushes them out as U.S. Vice President Mike Pence speaks in Israel's parliament in Jerusalem.

តួ​អង្គ​នៅ​ក្នុង​ភាពយន្ត​ Star Wars ចូល​រួម​នៅ​ក្នុង​កម្មវិធី​មួយ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ «Star Wars: The Force Awakens» នៅ Disneyland Paris នៅ​ក្រុង Marne-la-Vallee ប្រទេស​បារាំង​នា​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។

កម្មករ​ធ្វើការ​នៅ​ចម្ការ​មួយ​នៅ​ស្រុក​ Wencheng ខេត្ត​ Zhejiang ប្រទេស​ចិន។

អ្នក​សម្តែង​មួយ​រូប​រក្សា​លំនឹង​របស់​ខ្លួន​នៅ​លើ​កាំបិត​មួយ​ឈុត​នៅ​អំឡុងពេល​ការ​សម្តែង​ពិសេស​មួយ​ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ថ្ងៃ​បុណ្យ​ណូអែល​​នៅ​ក្នុង​ការ​សម្តែង​សៀក​មួយ​នៅ​ក្រុង Kolkata នៅ​ប្រទេស​ឥណ្ឌា។

វិមាន​ Parthenon លេច​ចេញ​ពី​ក្រោយ​ពន្លឺ​ភ្លើង​លម្អ​ថ្ងៃ​បុណ្យ​ណូអែល​នៅ​កណ្តាល​ក្រុង​អាថែន ប្រទេស​ក្រិក។