រូបភាព​ជុំវិញ​ពិភពលោក ១៦ ធ្នូ ២០១៨

ព្រិល​ធ្លាក់​លើ​ដំបូល​ផ្ទះ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​គេ​ហៅ​ថា Freudenberg ដែល​ជា​បណ្តុំ​ផ្ទះ​ឈើ​ពាក់​កណ្តាល​ សង់​ក្នុង​សតវត្សរ៍​ទី១៧ នៅ​ចំ​កណ្តាល​រដ្ឋ North Rhine-Westphalia ប្រទេស​អាល្លឺម៉ង់។

អ្នក​របាំ​ចិន​សម្តែង​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ហែល​ទឹក FINA ពិភពលោក​លើក​ទី១៤ នៅ​ក្នុង​ក្រុង Hangzhou​ ខេត្ត Zhejiang ប្រទេស​ចិន។

អគារៗ​មាន​សុទ្ធ​តែ​ព្រិល​នៅ​ក្នុង​ក្រុង Budapest ប្រទេស​ហុងគ្រី។

នារីៗ​តុបតែង​ជា​ទេពធីតា​បក់​ដៃ​ដាក់​អ្នក​មើល​ នៅ​ពេល​ពួកគេ​ត្រូវ​បាន​គេ​ព្យួរ​ដោយ​ប្រើ​ខ្សែ នៅ​ផ្សារ​ណូអែល​មួយ​នៅ​ក្នុង​ក្រុង Ustek សាធារណរដ្ឋ​ឆែក កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

លោក Tipape Lekatoo មក​ពី​កុល​សម្ព័ន្ធ Mbirikani Manyatta ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​លោត​កម្ពស់​ប្រពៃណី នៅ​ក្នុង​ការ​ប្រកួត​អូឡាំពិក Maasai Olympics ឆ្នាំ២០១៨ នៅ​ជម្រក​សត្វ​ព្រៃ Sidai Oleng ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

ពលរដ្ឋ​សូម៉ាលី​ចាក់​ខ្សាច់​ដើម្បី​ពន្លត់​រថយន្ត​មួយ​ដែល​ឆាបឆេះ បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​នៅ​ក្នុង​ក្រុង Mogadishu ប្រទេស​សូម៉ាលី។ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​អ្នក​ផ្សេង​ទៀត​រងរបួស ហើយ​មិន​មាន​អ្នក​ណា​ម្នាក់​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​នេះ​នោះ​ទេ។

ម្តាយ​របស់​ក្មេង​ម្នាក់​ដែល​គេ​សង្ស័យ​ថា ស្លាប់​ដោយសារ​ជំងឺ​អេបូឡា យំ​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង Beni ខេត្ត North Kivu សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

កីឡាករ Jonathan Learoyd មក​ពី​បារាំង​លោត​ នៅ​ក្នុង​ការ​ប្រកួត​ជិះ​ស្គី​លោត FIS Ski Jumping World Cup នៅ​ក្នុង​ក្រុង Engelberg ប្រទេស​ស្វ៊ីស។

នេះ​ជា​ទិដ្ឋាភាព​នៃ​រូបចម្លាក់​នៅ​ខាង​ក្នុង​ផ្នូរ Wahtye ដែល​ទើប​តែ​រក​ឃើញ​ ហើយ​ផ្នូរ​នេះ​មាន​ចាប់​ពី​រជ្ជកាល​ស្តេច Neferirkare Kakai នៅ​តំបន់ Saqqara ក្នុង​ក្រុង Giza ប្រទស​អេហ្ស៊ីប កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ប្រតិបត្តិការ​នៅ​កន្លែង​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង Sapporo កោះ Hokkaido ប្រទេស​ជប៉ុន។

មនុស្សម្នា​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន​ពិធី​ភ្លើង​ពណ៌ (Light Festival) នៅ​លើ​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង San Jose ប្រទេស​កូស្តារីកា កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។