រូបភាព​ជុំវិញ​ពិភពលោក ១៥ ធ្នូ ២០១៩

ក្មេងស្រី​ម្នាក់​លេង​ជាមួយ​នឹង​កាំភ្លើង​ជ័រ​នៅ​កន្លែង​កែច្នៃ​ផ្លាស្ទិក​ឡើង​វិញ​នៅ​ក្នុង​ក្រុង Dhaka ប្រទេស​បង់ក្លាដែស។

អ្នក​រត់ប្រណាំង​តុបតែង​ជា Santa Claus ចូលរួម​នៅ​ក្នុង​ការ​រត់ប្រណាំង Christmas Corrida Race នៅ​តាម​ផ្លូវ Issy Les Moulineaux ខាងក្រៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង។

បុរស​ម្នាក់​ដើរ​នៅ​តាម​ផ្លូវ​ ខណៈ​ដែល​រថយន្ត​ក្រុង​កំពុង​ឆេះ បន្ទាប់​ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​វិសោធនកម្ម​លើ​ច្បាប់​សញ្ជាតិ​របស់​រដ្ឋាភិបាល​ឥណ្ឌា នៅ​ក្នុង​ក្រុង​ញូវដេលី។

នាង Toni Ann Singh​ មក​ពី​ប្រទេស​ហ្សាម៉ាអ៊ីក​អបអរសាទរ​នៅ​ពេល​ឈ្នះ​តំណែង​បវរ​កញ្ញា​ពិភពលោក​ឆ្នា២០១៩ នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

អ្នក​លក់​ផ្កា​ត្រូវ​បាន​ទាញ​ចេញ​ជញ្ជាំង​បែកបាក់​បន្ទាប់​ពី​មាន​គ្រោះរញ្ជួយដី​មួយ​ ដែល​វាយប្រហារ​លើ​ក្រុង Padada ខេត្ត Davao del Sur ប្រទេស​ហ្វីលីពីន។

ប៉ូលិស​កុបកម្ម​ប៉ះទង្គិច​ជាមួយ​នឹង​បាតុករ​នៅ​ក្នុង​ពេល​តវ៉ា​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឈីលី នៅ​ក្នុង​ក្រុង Santiago កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

ប៉ូលិស​កុបកម្ម​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ទៅ​លើ​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​ព្យាយាម​ចូល​ក្នុង​ទីលាន​សភា នៅ​ក្នុង​ក្រុង Beirut ប្រទេស​លីបង់ កាលពី​ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០១៩។

ហ្វូង​ក្ងាន​រាប់​ពាន់​ស្ថិត​នៅ​ក្នុង​កសិដ្ឋាន​មួយ​ កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅ​ជ្រលង Skagit Valley ក្បែរ​ក្រុង Conway សហរដ្ឋអាមេរិក។ សត្វ​បក្សី​ជាង​៥០.០០០ក្បាល​ហើរ​ទៅ​ជ្រលង​នេះ​ជារៀងរាល់​ឆ្នាំ បន្ទាប់​ពី​ហើរ​ចេញ​ពី​វាល​អាកទិក។

ទាហាន​ប៉ារ៉ា​របស់​អាមេរិក​ហ្វឹកហ្វាត់​លោត​ឆ័ត្រ​យោង​នៅ​តំបន់​លោត​ឆ័ត្រ​យោង Malemute នៅ​មូលដ្ឋាន​យោធា​រួម Elmendorf-Richardson។

អ្នក​របាំ​សម្តែង​របាំ Morenada នៅ​ក្នុង​ការ​ដើរ​ក្បួន Jesus del Gran Poder នៅ​ក្នុង​ក្រុង La Paz ប្រទេស​បូលីវី កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

មនុស្សម្នា​ដើរ​កាត់​ផ្នូរ​ដែល​មាន​​កម្រង​ផ្កា​នៅ​ កន្លែង​បញ្ចុះសព​ជាតិ Arlington ក្នុង​ទិវា​ដាក់​កម្រង​ផ្កា​ទូទាំង​សហរដ្ឋអាមេរិក ក្នុង​ក្រុង Arlington រដ្ឋ Virginia កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

មនុស្សម្នា​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន​សម្រាប់​ពិធីបុណ្យ​ពន្លឺ​នៅ​ក្នុង​ក្រុង San Jose ប្រទេស​កូស្តារីកា កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

ក្រុម​របាំ​ប្រពៃណី Gnawa សម្តែង​នៅ​ក្នុង​ក្រុង Essaouira កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ដើម្បី​សាទរ​សេចក្តីសម្រេច​ក្នុង​ការ​ដាក់​បញ្ចូល​វប្បធម៌ Gnawa ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូនីស្កូ។