រូបភាពជុំវិញពិភពលោក ១៥ ធ្នូ ២០១៧

រូប​ភាព​មួយ​ត្រូវ​បាន​គេ​ថត​ពី​ភ្នំ Vodno បង្ហាញ​ពី​អគារ​ខ្ពស់​របស់​ទីក្រុង​នៅ​ក្នុង​ពពក​និង​រុំ​ព័ទ្ធ​ដោយ​ខ្យល់​កខ្វក់​នៅ​ក្នុង​ទីក្រុង​ Skopje សាធារណរដ្ឋម៉ាសេដ្វាន។

កងកម្លាំង​សន្តិសុខ​និង​បាតុករ​ប៉ាឡេស្ទីនកំពុង​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ទីក្រុង​ Jerusalem។ 

អ្នក​លក់​ត្រី​ម្នាក់កំពុង​រង់ចាំអ្នកទិញ​នៅ​តូប​លក់​របស់​ខ្លួន​នៅ​ទីក្រុង Lucknow រដ្ឋ Uttar Pradesh ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា។

អ្នក​មុជ​ទឹក​ស្លៀក​ជា​ឈុត​ Santa Claus កំពុង​ដាក់​ចំណី​ឲ្យ​ត្រី​នៅ​ក្នុង​អាង​ទឹក​មួយ​នៅ​ក្នុង​សួន​មហាសមុទ្រ​រដ្ឋ​ធានី​ម៉ានីល។

បុរស​ជនជាតិ​ស៊ីរី​ម្នាក់​កំពុង​ចាំ​​ការ​ព្យាបាល​នៅ​ក្នុង​ពេទ្យ​ជំរំ​នៅ​ក្នុង​ទីក្រុង​ Zamalka ក្បែររដ្ឋធានី Damascus​ ប្រទេស​ស៊ីរី។

ស្រ្តី​ម្នាក់​កំពុង​ព្រះ​អាទិត្យ​លិច​នៅ​លើ​ឆ្នេរ​មួយ​ក្បែរទីក្រុង​ Cox's Bazar ប្រទេស​បង់ក្លាដែស។

កម្មករ​កំពុង​ធ្វើ​រោម​សត្វ​កញ្រ្ចោង​តាម​ម៉ាស៊ីន​នៅ​ផ្សារ​លក់​រោម​សត្វ​ Chongfu ខេត្ត Zhejiang ប្រទេស​ចិន។

បុរស​ម្នាក់​ជិះ​កង់​មួយ​ឆ្លង​កាត់​គំនរ​កង់​ជាច្រើន​នៅ​ Xiamen ខេត្ត Fujian ប្រទេស​ចិន។

បុរស​ម្នាក់​អាន​កាសែត​មួយ​ច្បាប់​នៅ​ទីក្រុង​ Bhaktapur ប្រទេស​នេប៉ាល់។