រូបភាព​ជុំវិញ​ពិភពលោក ១៥ ធ្នូ ២០១៥

យាន​រ៉ុក្កែត​ឈ្មោះ​ថា Soyuz-FG និង​យាន​អវកាស​ឈ្មោះ Soyuz TMA-19M ដែល​ផ្ទុក​អាកាសយានិក​ថ្មី​ម្នាក់​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ ឬ International Space Station (ISS) ត្រូវ​បាន​បាញ់​ទៅ​លើ​នៅ​កន្លែង​បាញ់​រ៉ុក្កែត Baikonur ដែល​ជួល​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។

លោក Tim Peake អាកាសយានិក​របស់​អង់គ្លេស​ ជា​សមាជិក​នៃ​ក្រុម​អាកាសយានិក​សំខាន់ៗ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ ឬ International Space Station (ISS)។ លោក​បាន​បក់​ដៃ​លា​គ្នា​ទៅ​កាន់​កូន​របស់​គាត់​ដែល​ស្ថិត​នៅ​លើ​ឡាន​ក្រុង មុន​ការ​បាញ់​បង្ហោះ​យាន​អវកាស Soyuz TMA-19M នៅ​កន្លែង​បាញ់​រ៉ុក្កែត Baikonur ដែល​ជួល​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។​​

អគារ​របស់​ហាង​កាហ្វេ Lindt Cafe ត្រូវ​បាន​បំពាក់​ដោយ​ភ្លើង​ពណ៌​ដើម្បី​ប្រារព្ធ​ខួប​១ឆ្នាំ​នៃ​ការ​ឡោមព័ទ្ធ​ហាង​កាហ្វេ​នេះ​នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្រា្តលី។ អគារ​តុបតែង​ឡើង​ដោយ​បព្វជិត​ឥស្លាម​ដែល​បាន​បន្សំ​ទុក​ឲ្យ​ចំណាប់ខ្មាំង​ពីរ​នាក់​ស្លាប់។

ព្រះ​នាង Catherine របស់​អង់គ្លេស​ចូលរួម​ក្នុង​ «កម្មវិធី​ព្យាបាទ​ជំងឺ​ដោយ​បើ​តន្រ្តី (music therapy)» ដោយ​ប្រើប្រាស់​ស្គរ នៅ​ពេល​ព្រះ​នាង​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល​នៅ​សាលា Anna Freud Centre Family នៅ​មជ្ឈមណ្ឌល Anna Freud Centre នៅ​ក្នុង​ក្រុង​ឡុងដ៏។

បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​សម្អាត​ព្រិល​ចេញ​ពី​រថយន្ត​របស់​គាត់​នៅ​ពេល​មាន​ខ្យល់​ខ្លាំង​នៅ​ក្នុង​ក្រុង Denver រដ្ឋ​ Colorado សហរដ្ឋ​អាមេរិក។ អ្នក​ព្យាករណ៍​ធាតុអាកាស​បាន​ព្យាករណ៍​ថា ព្រិល​ពី​១០​ទៅ​២០​សង់ទីម៉ែត្រ​នឹង​គ្រប​ដណ្តប់​ភាគ​ខាង​កើត​នៃ​រដ្ឋ Colorado មុន​នឹង​មាន​ព្យុះ​កើត​ឡើង ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ច័ន្ទ នៅ​តាម​ជួរ​ភ្នំ​ចាប់​ពី​លិច​ទៅ​កើត។

ម៉ូដ​របស់​រថយន្ត Land Rover Defender ដែល​សក្តិសម​ប្រើ​នៅ​លើ​ផ្លូវ​ពិបាកៗ​ត្រូវ​បាន​គេ​តាំង​បង្ហាញ​ ក្នុង​ពិព័រណ៍​មួយ​ដើម្បី​ផ្សព្វផ្សាយ​ការ​ដេញ​លក្ខណៈ​សប្បុរសធម៌​ទៅ​លើ​រថយន្ត Land Rover Defender លើក​ទី​២លាន នា​ពេល​ខាង​មុខ​ នៅ​កន្លែង​ដេញ​ថ្លៃ Bonhams ក្នុង​ក្រុង​ឡុងដ៏។

លោក Dante Cicerone អាយុ​១៥ឆ្នាំ (រូប​ស្តាំ) និង​លោក Georgie ដែល​ជា​បង​ប្អូន​ភ្លោះ​នឹង​គ្នា​ បាន​ស្លៀកពាក់​ដូច​លោក Donald Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​អាមេរិក​ នៅ​ពេល​ដែល​ពួកគេ​ចូលរួម​ការ​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ក្រុង Las Vegas រដ្ឋ Nevada កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០១៥។

ជន​ទេសន្តរប្រវេសន៍​អង្គុយ​នៅ​ពី​ក្រោម​បដា​មួយ​នៅ​ខាង​ក្រៅ​អតីត​ស្តាត​អូឡាំពិក​នៅ​ក្នុង​ក្រុង Faliro ប្រទេស​ក្រិក។

ពលករ​ទាញ​ធុង​មួយ​ដើម្បី​យក​ទៅ​សាងសង់​ស្ពាន​បណ្តោះ​អាសន្ន​មួយ​សម្រាប់​បុណ្យ Magh Mela នៅ​លើ​ទន្លេ Ganges នៅ​ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ជិះ​កង់​កាត់​ផ្ទះ​ដែល​តុបតែង​ជា​កាដូ​បុណ្យ​ណូអែល​មួយ​នៅ​ក្នុង​ភូមិ Scholar Green ភាគ​ខាង​ជើង​នៃ​ប្រទេស​អង់គ្លេស។

វិហារ St Paul's Cathedral ឆ្លុះ​នឹង​តំណក់​ទឹក​នៅ​លើ​បន្ទះ​ដែក​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​ឡុងដ៏​ ប្រទេស​អង់គ្លេស។