រូបភាពជុំវិញពិភពលោក ១៤ ធ្នូ ២០១៨
ប៉ូលិសបារាំងកំពុងយាមល្បាតនៅខាងក្រៅប្រាសាទក្នុងទីក្រុង Strasbourg នៅខណៈដែលបុរសម្នាក់ស្លៀកពាក់ជាឪពុកនៃបុណ្យណូអែល (Father Christmas) ថតរូបជាមួយអ្នកទេសចរនៅទីក្រុង Strasbourg ប្រទេសបារាំង។
ប៉ូលិសបារាំងកំពុងឈរយាមនៅខាងមុខជំរំពួកបាតុករថូពណ៌លឿងដែលកំពុងត្រូវបានរុះរើ នៅជិតផ្លូវ A2 ភ្ជាប់ពីទីក្រុប៉ារីសទៅទីក្រុងប៊្រុចសែល នៅឃុំ Fontaine-Notre-Dame ប្រទេសបារាំង។
គណបក្ស Sinn Fein ប្រារព្ធខួបមួយសតវត្សរ៍នៃការបោះឆ្នាតប្រទេសអៀវឡង់កាលពីឆ្នាំ១៩១៨ ដោយការថតរូបជាមួយរូបថតដែលត្រូវបានថតកាលពី១០០ឆ្នាំមុននៅអាគាររដ្ឋាភិបាល ក្នុងទីក្រុងឌុយប្លាំង ប្រទេសអៀវឡង់។
ក្មេងៗចូលរួមក្នុងការធ្វើបាតុកម្ម«យុទ្ធនាការសាកលដើម្បីទាមទារយុត្តិធម៌អាកាសធាតុ» មុនពេលបញ្ចប់នៃសន្និសីទអំពីបម្រែបម្រួលអកាសធាតុរបស់អង្គការសហប្រជាជាតិ COP24 ឆ្នាំ២០១៨ នៅទីក្រុង Katowice ប្រទេសប៉ូឡូញ។
ស្ត្រីទទួលអាហារដោយឥតគិតថ្លៃនៅកន្លែងចែកអាហារក្នុងទីសក្ការៈ Bari Imam ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
ទាហានឥណ្ឌាបង្ហាញភាពអស្ចារ្យរបស់ខ្លួនក្នុងការប្រារព្ធមួយមុនពេលពិធីរំឭកជ័យជម្នះ (Vijay Diwas) ដែលជាពិធីអបអរការរំដោះប្រទេសបង់ក្លាដែសដោយទាហានឥណ្ឌា កាលពីថ្ងៃទី១៦ ធ្នូ ១៩៧១។ ពិធីនេះធ្វើឡើងនៅទីក្រុង Kolkata ប្រទេសឥណ្ឌា។
អ្នកថ្មើរជើងដើរខាងក្រោមទង់ជាតិអាមេរិកដែលដាក់តាំងនៅទីលាន«អ្នកម្ដាយថេរេសា» (Mother Teresa) នៅទីក្រុងព្រីស្ទីណា ប្រទេសកូសូវ៉ូ។
មនុស្សដើរក្នុងពេលធ្វើបាតុកម្មប្រឆាំងនិងការស្នើច្បាប់ការងារថ្មីមួយ ដែលគេហៅថាជា«ច្បាប់ទាសករ» នៅខាងមុខអាគាររដ្ឋសភា នៅរដ្ឋធានីប៊ុយដាប៉ែស ប្រទេសហុងគ្រី។
បុរសម្នាក់ហាលត្រីនៅមាត់ទន្លេមេគង្គ ក្នុងខេត្តកណ្ដាល ប្រទេសកម្ពុជា។
ក្មេងស្រីជនជាតិចិនរីករាយនៅពេលពួកគេទស្សនាការប្រកួតជើងឯកហែលទឹកពិភពលោកលើកទី១៤ នៅទីក្រុង Hangzhou ប្រទេសចិន។