រូបភាពជុំវិញពិភពលោក ១៤ ធ្នូ ២០១៧
សត្វស្វាឱបគ្នានៅពេលមានទឹកកកធ្លាក់នៅភ្នំ Huaguo នៅតំបន់ Lianyungang ខេត្ត Jiangsu ប្រទេសចិន។
កសិករម្នាក់កំពុងរែកបំពង់ជ័រមានពេញដោយទឹកត្នោត ធ្វើដំណើរទៅផ្ទះដើម្បីផលិតស្ករត្នោតនៅក្នុងភូមិសំរោង នៅត្បូងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
លោកសង្ឃនៃសាសនាហិណ្ឌូតម្រង់ជួរដើម្បីបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយក្នុងការបោះឆ្នោតសភាជុំចុងក្រោយ នៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។
ក្រុមអ្នកកាន់ទុក្ខគោរពនៅខាងក្រៅព្រះវិហារ St Paul's Cathedral បន្ទាប់ពីពិធីចងចាំដើម្បីផ្តល់កិត្តិយសដល់ជនរងគ្រោះនៃគ្រោះអគ្គិភ័យនៅអាគារ Grenfell Tower ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
អ្នកតវ៉ាម្នាក់ស្រែកពាក្យស្លោកនៅមុខអាគារព្រឹទ្ធសភា ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការអនុម័តដ៏សំខាន់មួយ ទៅលើច្បាប់សន្តិសុខផ្ទៃក្នុង ដែលច្បាប់នេះអនុញ្ញាតឲ្យកងទ័ពដើរតួជាប៉ូលិស ក្នុងទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។
សត្វកំប្រុកកំពុងព្យាយាមលួចបារីពីបុរសឈ្មោះ Tony Bousell ដែលកំពុងសម្រាកពីការងារនៅជិតចំណុច Southbank ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ស្ត្រីម្នាក់កំពុងថតរូបនៅពេលដែលខ្យល់ព្យុះបានបោកបក់លើកន្លែងដើរកម្សាន្តនៅឆ្នេរ San Lorenzo ក្នុងទីក្រុង Gijon ប្រទេសអេស្ប៉ាញ។
ក្រុមយុវជនកំពុងរង់ចាំសម្តែង ក្នុងពេលប្រារពទិវា St. Lucia's Day នៅព្រះវិហារ Evangelical និង Lutheran របស់ស៊ុយអែត ក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។
អ្នកជំនាញនៃទីភ្នាក់ងារអវកាសរុស្ស៊ីកំពុងជួយដល់អ្នកបើកបរយានអវកាស Sergey Ryazanskiy បន្ទាប់ពីលោកបានចុះចតយានអវកាសរុស្ស៊ី Soyuz MS-05 នៅប្រហែល ១៥០គ.ម នៅភាគអាគ្នេយ៍នៃប្រទេសកាហ្សាក់ស្ថាន ក្នុងទីក្រុង Zhezkazgan។
សិស្សកំពុងសិក្សាមុនពេលចូលប្រឡងថ្នាក់ក្រោយឧត្តមសិក្សា នៅបណ្ណាល័យនៅសាកលវិទ្យាល័យ Zhengzhou ក្នុងក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។
គ្រឿងចក្រផលិតឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុន Bin Omar ដែលជាផ្នែកមួយនៃក្រុមហ៊ុន Basra Gas ស្ថិតនៅភាគខាងជើងនៃទីក្រុង Basra ប្រទេសអ៊ីរ៉ាក់។