រូបភាពជុំវិញពិភពលោក ១៤ ធ្នូ ២០១៦

ស្រ្តី​មូស្លីម​ជនជាតិ​បូស្នី​យំសោក​ ស្រប​ពេល​ដែល​បាតុករ​រាប់​សិប​ពាន់នាក់​បាន​ប្រមូល​ផ្តុំ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​កាប់សម្លាប់​នៅ​ភាគខាងកើត​ក្រុង Aleppo ប្រទេស​ស៊ីរី នៅ​អំឡុងពេល​បាតុកម្ម​មួយ​ក្នុង​ក្រុង Sarajevo។

ស្រ្តី​ជនជាតិ​ស៊ីរី​រងរបួស​ម្នាក់​ពី​តំបន់​រស់នៅ al-Sukari ត្រូវ​បាន​លើកដាក់​រថយន្ត​ធំ​មួយ ស្របពេល​ដែល​នាង​រត់គេចខ្លួន​ចេញ​អំឡុងពេល​ប្រតិបត្តិការ​របស់​កងកម្លាំង​យោធា​របស់​រដ្ឋាភិបាល​ក្នុង​ការ​វាយទន្រ្ទាន​យក​វិញ​នូវ​តំបន់​ដែល​នៅ​សេសសល់​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគខាងជើង​ក្រុង Aleppo។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Ban Ki-moon និង​ភរិយា​លោកស្រី Yoo Soon-taek បង្ហាញ​រូបថត​ផ្លូវការ​របស់​លោក​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ញូវយ៉ក។

កុមារ​ជនជាតិអាហ្វហ្គានីស្ថាន​លេង​សប្បាយ​នៅ​ជាយ​ក្រុង Jalalabad ខេត្ត​ Nangarhar កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។

អ្នកថ្មើរ​ជើង​ម្នាក់​ដើរ​លើ​ស្ពាន​មួយ​ជិត​បឹង Spritzingsee ក្នុង​ភូមិ Spitzingsee ភាគខាងត្បូង​ប្រទេស​អាល្លឺម៉ង់។

ព្រះចន្ទពេញវង់​រះ​នៅ​ពី​ក្រោយ​វិហារ St. Paul's Cathedral ក្នុង​ក្រុង​ឡុងដ៍។

កុមារី​ជ្វីព​បែប Ultra-Orthodox ​ឈរ​ថតរូប​ជិត​ឆ្នេរ​សមុទ្រ​មួយ​នៅ​ក្រុង Ashdod ភាគ​ខាងត្បូង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

បុរស​ម្នាក់​អុជបារី​ជាមួយ​នឹង​ភ្លើង​ពី​​រថយន្តក្រុង​ដែល​ត្រូវ​បាន​ដុតបញ្ឆេះ​ដោយ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ PEC 55 ដែល​ដាក់​កំហិត​លើ​ចំណាយ​សាធារណៈ​ ពី​មុខ​សភាជាតិ​ ក្នុង​ក្រុង Brasilia ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

មេបញ្ជាការ​បេសកកម្ម​ Expedition 50 លោក​ Shane Kimbrough ពី​អង្គការ​ណាសា​ចែករំលែក​រូបថត​នៃ​យាន​ Kounotori H-II Transfer Vehicle (HTV-6) នៃ​ទីភ្នាក់ងារ​អវកាស​ជប៉ុន ស្រប​ពេល​ដែល​យាននោះ​ធ្វើដំណើរ​មក​ជិត​ស្ថានីយ​អវកាស​អន្តរជាតិ​ កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៦។

អ្នកសម្តែង​ម្នាក់​ស្លៀកពាក់​ជា​វីរបុរស​តុក្កតា Iron Man នៅ​កន្លែង​កម្សាន្ត «Iron Man Experience» នៅ​រមណីយដ្ឋាន Disneyland កោះ​ហុងកុង។

បុរស​ និង​ស្រ្តី​ម្នាក់​ឈរ​ពី​មុខ​ការ​ផ្សាយពាណិជ្ជកម្ម​ពី​ការ​បង្ហាញ​ម៉ូដ​តាម​បណ្តោយ​ផ្លូវ​នៅ​ក្រុង​ហុងកុង។

សត្វ​ក្តាន់​មួយ​ក្បាល​រត់​កាត់​ទី​វាល​គ្របដណ្តប់​ដោយ​ព្រិល​ជិត​ភូមិ Karpavichi ចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ ភាគ​ខាង​ជើង​ក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស។