រូបភាព​ជុំវិញ​ពិភពលោក ១៣ ធ្នូ ២០១៩

ទាហាន​ប៉ារ៉ា​ឥណ្ឌា​កាន់​ឆ័ត្រ​នៅ​ពេល​​ដើរ​កាត់​ឧទ្យាន​ ក្នុង​ពេល​មាន​ធ្លាក់​ព្រិល​នៅ​ទីក្រុង​ Srinagar ក្នុង​តំបន់កាស្មៀរ។

ស្ត្រី​ក្មេងៗ​កំពុង​ច្រៀង​ចម្រៀង​គ្រិស្តម៉ាស់ នៅ​ពេល​ពួក​គេ​កាន់​ទៀន​ដើម្បី​ប្រារព្ធ​ទិវា St. Lucia នៅ​ព្រះវិហារ Evangelical Lutheran នៃ​ព្រះនាង Katarina នៅ​ទីក្រុង Petersburg ប្រទេស​រុស្ស៊ី។

ក្រុម​ទាហាន​ចូលរួម​ក្នុង​បេសកកម្ម​ដើម្បី​ទាញ​សាក​សព​ពី​កោះ​ពណ៌​ស (White Island) បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នៅ​ថ្ងៃ​ទី​៩ ធ្នូ នៅ​ក្នុង​សមុទ្រ​នៃ​ទីក្រុង​ឆ្នេរ​សមុទ្រ Whakatane នៅ​កោះ​ខាង​ជើង (North Island) នៃ​ប្រទេស​នូវែលសេឡង់។

ព្រះ​ចន្ទ​ដែល​គេ​ថត​នៅ​ជិត​កន្លែង​សំណង់​មួយ​នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

អ្នក​បើក​បរ​ម្នាក់​ស្លៀក​ពាក់​តែង​ខ្លួន​ជា Santa Claus កំពុង​ហែល​ទឹក​ជាមួយ​នឹង​ត្រី ក្នុង​ពិធី​លើក​កម្ពស់​បុណ្យ​គ្រិស្តម៉ាស់ នៅ​សួន​ចិញ្ចឹម​ត្រី Sunshine Aquarium នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

មន្ត្រី​ម្នាក់​ប្រើ​គ្រឿង​ចក្រ​(រ៉ូឡូ) ដើម្បី​កម្ទេច​ដបស្រា​ដែល​ត្រូវ​បាន​រឹប​អូស ដែលស្រា​ទាំង​នេះ​ត្រូវ​បាន​គេ​​​រត់​ពន្ធ​ចូល​ក្នុង​ប្រទេសប៉ាគីស្ថាន​​ នៅ​ជាយ​ក្រុង​ Karachi។

រូប​ទីងម៉ោង​នៃ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ត្រូវ​បាន​ប៉ូលិស​ចោម​រោម​ក្នុង​ពេល​មាន​​បាតុកម្ម​ ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ នៅ​ខាង​មុខ​ស្ថាន​ទូត​អាមេរិកប្រចាំ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

កសិករ​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វាល​ស្រែ​ នៅ​ក្បែរ​ទីក្រុង Lamteuba ខេត្ត​អាចេ (Aceh) ប្រទេស​ឥណ្ឌូនេស៊ី។