រូបភាព​ជុំវិញ​ពិភពលោក ១៣ ធ្នូ ២០១៨

ប៉ូលិស​បារាំង​កំពុង​ត្រៀម​នៅ​ក្នុង​​ស្រុក​ Neudorf នៃ​ទីក្រុង​ Strasbourg ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង។ សន្តិសុខ​បារាំង​ព្យាយាម​​ចាប់​​ខ្មាន់​កាំ​ភ្លើង​​ទាំង​រស់​ឬ​ស្លាប់​​ នៅ​ពេល​ដែល​ទីក្រុង​នេះ​កំពុង​កាន់​ទុក្ខ​ដោយ​មាន​អុជ​ភ្លើង​ទៀន ​និង​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​ដែល​មាន​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អង្គារ នៅជិត​ផ្សារ​បុណ្យណូអែល​មួយ។

កម្មករ​ស្លៀក​ពាក់​ជា​រូប​សត្វ​ឆ្កែ​និង​ជ្រូក​ព្រៃ​​ដើម្បី​តំណាង​ឲ្យ​ឆ្នាំ​ចាស់​​​(ឆ្នាំ​ឆ្កែ)​​ដែល​នឹង​កន្លង​ផុត​ទៅ​ និង​ការ​មក​ដល់​នៃ​ឆ្នាំ​ថ្មី​ដែល​ជា​ឆ្នាំ​ជ្រូក​ព្រៃ។ ពួក​គេ​កំពុង​សម្អាត​បង្អួច​នៅ​ជាយ​ម្ខាង​នៃ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ក្មេងៗ​កំពុង​សម្លឹង​មើល​ចេញ​ពី​បង្អួច​ដែល​ការពារ​ដោយ​កញ្ចក់​ផ្លាស្ទិក​ដើម្បី​ការពារ​អាកាស​ធាតុ​ត្រជាក់ នៅ​ក្នុង​ភូមិ​មួយ​នៃ​ស្រុក​ Pulwama នៃ​តំបន់​កាស្មៀរ។

ជណ្ដើរ​ឡើង​ទៅ​កាន់​កីឡដ្ឋាន​ NSC Olimpiyskiy ក្នុង​ទីក្រុង​កៀវ​ ប្រទេស​អ៊ុយក្រែន ​គ្រប​ដណ្ដប់​ដោយ​ទឹក​កក ខណៈ​ដែល​ក្រុម​បាល់​ទាត់​ប្រទេស​អ៊ុយក្រែន​ Shakhtar Donetsk ប្រកួត​ជា​មួយ​ក្រុម​ Olympique Lyonnais របស់​ប្រទេស​បារាំង។

ជន​ចំណាក​ស្រុក​ពី​ប្រទេស​ហុងឌូរ៉ាស​ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​មនុស្ស​រាប់​ពាន់​អ្នក​ធ្វើ​ដំណើរ​ពី​តំបន់​អាមេរិក​កណ្ដាល​ហើយ​ព្យាយាម​ចូល​ទៅ​សហរដ្ឋ​អាមេរិក កំពុង​អង្គុយ​នៅ​លើ​របង​ការពារ​ព្រំដែន​ដើម្បី​ឆ្លង​កាត់​ដោយ​ខុស​ច្បាប់​ចូល​សហរដ្ឋ​អាមេរិក​ពី​ទីក្រុង Tijuana ប្រទេស​ម៉ិកស៊ិក។

យន្ត​ហោះ​​ WhiteKnightTwo របស់​ក្រុម​ហ៊ុន Virgin Galactic ដែល​ដឹក​យន្ត​ហោះ​​ SpaceShipTwo សម្រាប់​​បម្រើ​ការងារ​ទេសចរណ៍​នៅ​​ទីអវកាស​ កំពុង​ហោះ​ចេញ​ពី​ព្រលាន​នៅ​ទីក្រុង Mojave រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

ផ្នូរ​សព​របស់​ជន​ជាតិ​ជ្វីស​ត្រូវ​​បាន​គេ​ឃើញ​មាន​ការ​គូរ​រូប​​សញ្ញា​ខ្វែង​​នៅ​ទី​បញ្ចុះ​សព​ Herrlisheim សម្រាប់​ជន​ជាតិ​ជ្វីស នៅ​ខាង​ជើង​ទីក្រុង​ Strasbourg ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង។

លោក Ryder Wright មក​ពី​ទីក្រុង​ Milford រដ្ឋយូតា (Utah) សហរដ្ឋ​អាមេរិក​ បាន​ធ្លាក់​ចេញ​ពី​សេះ​របស់​គាត់​ក្នុង​ពេល​ប្រកួតក្នុង​ជុំ​ទី​៧​​នៅ​ក្នុង​ព្រឹត្តិការណ៍​​ប្រណាំង​សេះវគ្គផ្ដាច់​ព្រ័ត្រ (National Finals Rodeo) ​នៅ​ទីក្រុង​ឡាស​វេហ្គាស់ (Las Vegas)។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្វែង​រក​នៅ​​​​ក្នុង​កម្ទេច​រថ​ភ្លើង​នៅ​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី។ មនុស្ស​៩​នាក់​បាន​ស្លាប់​ហើយ​ជិត​៥០​នាក់​ទៀត​រង​របួស​នៅ​ពេល​រថ​ភ្លើង​ល្បឿន​លឿន​មួយ​គ្រឿង​បាន​បុក​ជាមួយ​រថ​ភ្លើង​ដឹក​ទំនិញ​មួយ រួច​បាន​បុក​ទៅ​លើ​កន្លែង​រង់ចាំ និង​ផ្លូវ​ឆ្លងកាត់​ នៅ​ជាយ​ក្រុង​​អង់ការ៉ា។

ក្រុម​អ្នក​ទស្សនា​កំពុង​រង់ចាំ​នៅ​មុខ​​កន្លែង​តុប​តែង​ភ្លើង​ធ្វើ​ពី​សូត្រ​ដ៏​មហិមា​មួយ​ ដែល​គេ​តុប​តែង​នៅ​ឧទ្យាន Foucaud Park ក្នុង​ឃុំ​ Gaillac នៅ​ភាគ​​និរតី​ប្រទេស​បារាំង។

សត្វ​ទាប្រភេទ​​ Mandarin ដែល​ជា​ប្រភេទ​សត្វ​នៅ​​អាស៊ី​ខាង​កើត​ កំពុង​ហើរ​​ពី​លើ​បឹង​មួយ​នៅ​ឧទ្យាន​កណ្ដាល​ក្នុង​ក្រុង​ម៉ែន​ហាតថែន (Manhattan) នៃ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

តារា​​ចម្រៀង​និង​សម្ដែង​ Jennifer Lopez ចូល​រួម​ក្នុង​កម្មវិធី​​បើក​បញ្ចាំង​ខ្សែ​ភាព​យន្ត Second Act នៅ​កីឡដ្ឋាន Regal Union Square ក្នុង​ទីក្រុង​ញូវយ៉ក។

មនុស្ស​ឈរ​នៅ​ទីលាន​ Trocadero ជិត​​ប៉ម Eiffel Tower ក្នុង​ទីក្រុង​ប៉ារីស។