​រូបភាព​ជុំវិញ​ពិភពលោក ១៣ ធ្នូ ២០១៧

សត្វ​ខ្លា​រខិន​ញី​មួយ​ក្បាល​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ជ្រៅ​មួយ​នៅជាយក្រុង​ Gauhati ប្រទេស​ឥណ្ឌា។ មន្រ្តី​ពេទ្យ​សត្វ​និង​មន្រ្តី​ព្រៃឈើ​បាន​ចាក់​ថ្នាំ​សន្លប់​ហើយ​ជួយ​រំដោះ​សត្វ​ខ្លា​រខិន​នេះ មុន​ពេល​បញ្ជូន​ទៅ​សួន​សត្វ​របស់​រដ្ឋ។

ភ្នាក់​ងារ​សន្តិសុខ​សម្ងាត់​របស់​អ៊ីស្រាអែល​ម្នាក់​បាន​ចាប់​ខ្លួន​បាតុករ​ជនជាតិ​ប៉ាឡេ​ស្ទីន​អំឡុង​ការ​ប៉ះទង្គិច​នៅ​ក្នុង​បាតុកម្ម​មួយប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង​ Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែលនៅ​ក្បែរ​ទីក្រុង Ramallah តំបន់ West Bank។

នេះ​ជា​រូប​ថត​ផ្តល់​ដោយ​នាយកដ្ឋាន​អគ្គិភ័យ​ Santa Barbara បង្ហាញ​ពី​ភ្លើង​កំពុង​ឆេះជួរភ្នំ​នៅ​ខាងលើផ្លូវ​បើកបរ Bella Vista Drive ក្បែរ​ជួភ្នំ Romero Canyon នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​កាលពី​ថ្ងៃទី​១២ ធ្នូ ២០១៧។

កម្មករ​ម្នាក់​ហាល​ត្រី​ងៀត​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​ក្រុង​ Hangzhou ខេត្ត​ Zhejiang ប្រទេស​ចិន​កាលពី​ថ្ងៃទី​១២ ធ្នូ ២០១៧។

អ្នក​គាំទ្រអបអរ​លោក Doug Jones ខាង​ប្រជាធិបតេយ្យ​បាន​ឈ្នះ​អាសនៈនៅក្នុង​សភា​ក្នុង​ទីក្រុង​ Alabama នៅ​ក្នុង​ពិធី​ជប់លៀង​ក្នុង​យប់​បោះ​ឆ្នោត​នៅ​ទី​ក្រុង​ Birmingham កាលពី​ថ្ងៃទី​១២ ធ្នូ ២០១៧។

សិស្ស​សាលា​យោធា​រាំ​អំឡុង​ពិធី​ជប់លៀង​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​១២ ធ្នូ​ ២០១៧។

ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron និង​អតីត​អភិបាល​រដ្ឋ California លោក Arnold Schwarzenegger ថត​រូប​ជា​មួយ​នឹង​យុវជន​ក្មេង​ៗ​មុន​ពេល​ឡើង​នាវា​នៅ​ទន្លេ Seineទីក្រុង​ប៉ា​រីស​កាលពី​ថ្ងៃទី​១២ ធ្នូ ២០១៧។

អ្នក​ភូមិដុត​ចន្លុះ​ដើម្បី​តំណាង​ពន្លឺ​និងចក្ខុអំឡុង​ពិធី​បុណ្យ Divina Pastora ដែល​ជា​ផ្នែក​មួយ​នៃ​ទិវា Virgin of Los Rondeles នៅ​ក្នុងល្ងាច​ថ្ងៃ St. Lucia's Day ក្បែរទីក្រុង​ Malaga ភាគ​ខាងត្បូង​ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃទី​១២ ធ្នូ ២០១៧។