រូបភាព​ជុំវិញ​ពិភពលោក ១៣ ធ្នូ ២០១៦

លោក Ken Perry និង​លោក Stan Ly រត់​នៅ​ក្នុង​ឧទ្យាន Eagle Creek Park នៅ​ពេល​មាន​ព្រិល​ធ្លាក់​នៅ​ក្នុង​ក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋ​អាមេរិក។

នាង Nadia Murad (រូប​ស្តាំ) និង​នាង Lamia Haji Bashar អ្នក​តស៊ូ​មតិ​សាធារណៈ​សម្រាប់​សហគមន៍ Yazidi ក្នុង​ប្រទេស​អ៊ីរ៉ង់​ និង​ជា​ជនរងគ្រោះ​នៃ​ទាសភាព​ផ្លូវ​ភេទ​ដោយ​ក្រុម​ជីហាដ​ត្រូវ​បាន​គេ​ប្រគល់​ពានរង្វាន់​ Sakharov​ ផ្នែក​សិទ្ធិ​មនុស្ស​ឆ្នាំ២០១៦ នៅ​សភា​អឺរ៉ុប​នៅ​ក្នុង​ក្រុង Strasbourg ប្រទេស​បារាំង។

អ្នក​សម្តែង​ចូលរួម​ក្នុង​ការ​សម្តែង​មួយ​មុន​ពេល​ប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម Barcelona របស់​អេស្ប៉ាញ និង​ក្រុម Al-Ahli របស់​អារ៉ាប៊ី​សាអូឌីត នៅ​ក្នុង​ក្រុង Doha ប្រទេស​កាតា។

សិល្បករ​តុបតែង​រូបចម្លាក់​ព្រិល​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​មួយ​នៅ​ក្នុង​ក្រុង Harbin ខេត្ត Heilongjiang ប្រទេស​ចិន។

កងកម្លាំង​ដែល​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​ដើរ​នៅ​ក្នុង​សង្កាត់ Bustan al-Qasr ក្រុង Aleppo បន្ទាប់​ពី​ពួកគេ​បាន​កាន់កាប់​តំបន់​នេះ។

ទិដ្ឋភាព​ទូទៅ​នេះ​បង្ហាញ​ពី​កងកម្លាំង​ដែល​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​ដើរ​នៅ​ក្នុង​វិហារ​បុរាណ Umayyad នៅ​ក្នុង​ក្រុង Aleppo​ បន្ទាប់​ពី​ពួកគេ​បាន​កាន់កាប់​តំបន់​នេះ។

បុរស​ម្នាក់​ពិនិត្យ​អំពូល​ភ្លើង​នៅ​លើ​អគារ​មួយ​មុន​ថ្ងៃ​ណូអែល​ នៅ​ក្នុង​ក្រុង​កូឡុំបូ (Colombo) ប្រទេស​ស្រីលង្កា។

រូបថត​នេះ​បង្ហាញ​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ពស់​ថ្លាន់ និង​សត្វ​កង់កូរូ នៅ​កណ្តាល​ទីលាន​វាយ​កូន​ហ្គោល​ក្នុង​ក្រុង Cairns ប្រទេស​អូស្រា្តលី។

ចាប​ហើរ​នៅ​ក្នុង​ព្រៃ​នៅ​ជាយ​ក្រុង​មីនស្កិ៍ (Minsk)​ ប្រទេស​បេឡារុស កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

កុងទឺន័រ​មួយ​ធ្លាក់​ទៅ​លើ​រថយន្ត​មួយ​នៅ​កំពង់ផែ​ក្នុង​ក្រុង Chennai ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​១០​នាក់​បាន​ស្លាប់​ នៅ​ពេល​ខ្យល់​ព្យុះ Cyclone Vardah បោកបក់​ទៅ​លើ​ក្រុង Chennai ហើយ​បាន​បណ្តាល​ឲ្យ​ផ្ទះ​សម្បែង​ជាច្រើន​ដួល​រលំ និង​កាត់​ផ្តាច់​អគ្គិសនី។

ប៉ូលិស​កុបកម្ម​ដែល​មាន​ផ្កា​ពណ៌​ស​នៅ​លើ​អាវ​ក្រោះ​របស់​គាត់​ចូលរួម​នៅ​ក្នុង​បាតុកម្ម​របស់​មន្រ្តី​សាធារណៈ​ប្រឆាំង​នឹង​វិធានការ​តឹងរ៉ឹង​នានា​នៅ​ពី​មុខ​សភា​ក្នុង​រដ្ឋ Rio de Janeiro ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

សមាជិក​នៃ​ក្រុម​ការងារ​ព្យាយាម​ទប់​បាឡុង​មួយ​បន្ទាប់​ពី​បាន​ចុះ​ចត​នៅ​ក្រុង Luxor ប្រទេស​អេហ្ស៊ីប។

សត្វ​ពីរ​ក្បាល​ហែល​ទឹក​នៅ​ក្នុង​បឹង​តូច​មួយ​នៅ​ក្នុង​ឧទ្យាន Palmengarten ក្នុង​ពេល​តាំង​ពិព័រណ៍ Winter Lights ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

បុគ្គលិក​របស់​ក្រសួង​កំពង់ផែ និង​ដឹកជញ្ជូន​របស់​ស្រីលង្កា​ម្នាក់​ធ្វើ​ការ​ដើម្បី​បង្កើត​ដើម​ឈើ​ណូអែល​ដែល​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ក្នុង​ក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា។