រូបភាព​ជុំវិញ​ពិភពលោក ១៣ ធ្នូ ២០១៥

សិស្ស​លីប៊ី​លេងកម្សាន្ត​នៅ​ទីធ្លា​នៃ​សាលា al-Bashayer នៅ​ក្រុង Benghazi ដែល​ជា​ក្រុង​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត។ ពួកគេ​មក​ចូល​រៀន​វិញ​នៅ​ថ្ងៃទី១ ចាប់​តាំង​ពី​ខែសីហា ឆ្នាំ២០១៤ នៅ​ពេល​យោធា​ដែល​គាំទ្រ​ដោយ​ក្រុម​ជ្រុល​និយម​ឥស្លាម​បាន​វាយ​យក​ក្រុង​ទ្រីប៉ូលី (Tripoli) ​ដោយ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កន្លែង​ដ៏​ឆ្ងាយ​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​នេះ។

យាន​អវកាស​ឈ្មោះ Soyuz TMA-19M ត្រូវ​បាន​គេ​ប្រើ​រថភ្លើង​ដើម្បី​យក​ទៅ​កន្លែង​បាញ់​បង្ហោះ​នៅ​ តំបន់ Baikonur Cosmodrome ក្នុង​ប្រទេស​កាហ្សាក់ស្ថាន (Kazakhstan)។

ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ឬ National League for Democracy (NLD) លោកស្រី​ អង់សាន ស៊ូជី (Aung San Suu Kyi) (រូប​កណ្តាល) ប្រមូល​សំរាម​ជាមួយ​សមាជិក​របស់​គណបក្ស​លោកស្រី និង​ពលរដ្ឋ​ក្នុង​ស្រុក​ ក្នុង​ពេល​សម្អាត​តំបន់​ទីប្រជុំជន KawHmu​ ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។

ក្មេង​ស្រី​ម្នាក់​ដើរ​នៅ​ពេល​មុខ​ដើម​ឈើ​ណូអែល នៅ​ផ្សារ​មួយ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

កីឡាការនី​របស់​ក្រុម​អ៊ីតាលី (រូប​ស្តាំ) រីករាយ​ចំពោះ​ជ័យជម្នះ​របស់​ពួកគេ​ នៅ​ពេល​ដែល​កីឡាការនី Franziska Preuss របស់​ក្រុម​អាល្លឺម៉ង់​ដែល​ទទួល​បាន​លេខ​ពីរ​បាន​ដេក​នៅ​លើ​កន្លែង​ប្រកួត​ ក្នុងពេល​ការ​ប្រកួត​រត់​របស់​នារី ក្នុង​ព្រឹតិ្តការណ៍ IBU Biathlon World Cup ក្នុង​ក្រុង Hochfilzen ប្រទេស​អូទ្រីស។

មន្រ្តី​ចរាចរណ៍​ម្នាក់​ឈ្មោះ Ramiro Hinojas ស្លៀកពាក់​ជា Santa Claus ហើយ​បញ្ជា​ចរាចរណ៍​នៅ​កន្លែង​មមាញឹក​មួយ​នៅ​ក្នុង​ក្រុង Pasay ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។

អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​សុទ្ធ​តែ​ទង់ជាតិ​របស់​គណបក្ស Ciudadanos របស់​អេស្ប៉ាញ នៅ​ជុំ​វិញ រង់ចាំ​ការ​ចាប់​ផ្តើម​ការ​ប្រមូល​ផ្តុំ​សម្រាប់​យុទ្ធនាការ​នៅ​ទីលាន Palacio Vistalegre ក្នុង Madrid។ ​

អ្នក​ចូល​រួម​ម្នាក់​អោន​មើល​តាម​សម្លៀកបំពាក់​របស់​គាត់​មុន​ពេល​ចាប់​ផ្តើម​ការ​ប្រកួត​សេះ Pantomime របស់​ក្រុង​ឡុងដ៏​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ក្រុង Greenwich ប្រទេស​អង់គ្លេស។

កាំជ្រួច​ផ្ទុះ​ឡើង​នៅ​លើ​ដើម​ឈើ​ណូអែល​អណ្តែត​នៅ​ទន្លេ Rodrigo de Freitas Lagoon នៅ​ពេល​ដើម​ឈើ​នោះ​ត្រូវ​បាន​គេ​បំភ្លឺ​ភ្លើង​សម្រាប់​រដូវ​បុណ្យ​ណូអែល នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។​

កីឡាការនី Yu Jing របស់​ប្រទេស​ចិន ជិះ​កា្តរ​បន្ទះ​ក្នុង​ពេល​ប្រកួត Speedskating World Cup ដែល​មាន​ចម្ងាយ​៥០០ម៉ែត្រ​របស់​នារី​ នៅ​ក្នុង​ក្រុង Heerenveen ភាគ​ខាង​ជើង​នៃ​ប្រទេស​​ហូឡង់។ ​

កុមារ Lane Austin អាយុ​៦ឆ្នាំ នៅ​ក្រុង Virginia Beach យួរ​កម្រង​ផ្កា​ ក្នុង​ព្រឹត្តិការណ៍​ដាក់​កម្រង​ផ្កា​នៅ​ទូទាំង​អាមេរិក (Wreaths Across America) នៅ​កន្លែង​បញ្ចុះ​សព Arlington National Cemetery នៅ​ក្នុង​ក្រុង Arlington រដ្ឋ Virginia កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។