រូបភាពជុំវិញពិភពលោក ១២ ធ្នូ ២០១៨

អ្នក​​ជ្រមុជ​ទឹក​ម្នាក់​ស្លៀក​ពាក់​ជា​ Santa Claus ឲ្យ​ចំណី​ត្រីឆ្លាម​បង្កង់​មួយ​នៅ​ក្នុង​អាងទឹក​នៅ​សួន​ទឹក​ចិញ្ចឹមត្រី​មួយ​ក្នុង​ទីក្រុង​ Qawra​ ប្រទេស​ម៉ាល់ត៍។

យុវជន​មួយ​ក្រុម​លើក​ផ្លាក​ក្នុង​បាតុកម្ម​មួយ​ទាមទារការធ្វើប្រជាមតិលើកទីពីរ​លើ​បញ្ហា Brexit នៅ​ខាងក្រៅ​វិមា​សភា​ក្នុង​ទីក្រុង​ឡុងដ៍។

ទាហាន​ម្នាក់​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​សាធារណ​រដ្ឋ​កុងហ្គោ (FARDC) សម្រាក​នៅតាម​ដងផ្លូវ​មួយ​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ឥស្លាម​ឈ្មោះ​ថា​កងកម្លាំង​សម្ព័ន្ធ​ប្រជាធិបតេយ្យ (ADF) វាយប្រហារ​តំបន់​នៅ​ជិតភូមិ Mukoko ខេត្ត Kivu ខាងជើង​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០១៨។

កម្មករ​រោងចក្រ​ធ្វើការ​នៅ​ក្នុង​រោងចក្រផ្គត់ផ្គង់​ផលិតផល​ម៉ាក H&M នៅ​ក្នុង​ខេត្ត​កណ្តាល​ប្រទេសកម្ពុជា។

ការ​តុបតែង​ភ្លើង​សម្រាប់​ឆ្នាំ​ថ្មី​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ Saint Petersburg ប្រទេស​រុស្ស៊ី។