រូបភាព​ជុំវិញ​ពិភពលោក ១០ ធ្នូ ២០១៧

កងកម្លាំង​លីបង់​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករ​ក្នុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ នៅ​ក្នុង​ក្រុង Awkar ដើម្បី​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​ថា​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល។

ស្ត្រីៗ​មាន​ការ​ភ័យ​ខ្លាច​ នៅ​ពេល​ដែល​អ៊ីស្រាអែល​ដាក់​ពង្រាយ​ប៉ូលិស​ដើម្បី​បំបែក​ក្រុម​បាតុករ​ប៉ាឡេស្ទីន នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម​ខាង​កើត​ កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។

ទិដ្ឋភាព​តាម​អាកាស​នេះ​បង្ហាញ​ពី​ផ្លូវ​មួយ​នៅ​មាត់​ទន្លេ Yenisei នៅ​ខាង​ក្រៅ​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី។

ដោយ​ស្លៀកពាក់​ក្នុង​ឈុត Santa Claus អ្នក​ជ្រមុជ​ទឹក​ម្នាក់​សម្តែង​ជាមួយ​នឹង​ត្រី​តូចៗ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​នៅ​អាង​ទឹក Coex Aquarium នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ឧទ្ធម្ភាគចក្រ​ទម្លាក់​ទឹក​ដើម្បី​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​មួយ​ នៅ​ក្បែរ​តំបន់ Ventura រដ្ឋ California កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។

បុរស​ម្នាក់​តុបតែង​ជា Santa Clause វាយ​កន្តឹង​នៅ​ពេល​លោក​បើក​រថយន្ត Fiat 500 នៅ​ក្នុង​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។

សេះ​មួយ​ក្បាល​មាន​ជាប់​ព្រិល​នៅ​លើ​ខ្លួន នៅ​ក្នុង​ក្រុង Kaufbeuren ប្រទេស​អាល្លឺម៉ង់។

អ្នក​ត្រួតពិនិត្យ​ការ​ប្រកួត​ពិនិត្យ​មើល​ទីលាន​ប្រកួត​មុន​ពេល​ការ​ប្រកួត​ស្គី World Cup សម្រាប់​បុរស នៅ​ក្នុង​ក្រុង Val D'Isere ប្រទេស​បារាំង។